ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ដាស់តឿនយុវវ័យកុំឲ្យប្រព្រឹត្តខុសប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
លោកស្រីអភិបាលរងខេត្តកោះកុង នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានផ្ញើសារដាស់តឿនដល់យុវជននៅទូទាំងខេត្ត ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ត កុំឲ្យប្រព្រឹត្តអំពើប្រាសចាកប្រពៃណីទំនៀមទម្លាប់ស្ត្រីខ្មែរ។
ថ្ងៃទី ១៤ ខែកុម្ភៈ ជាទិវាក្ដីស្រឡាញ់ អាជ្ញាធរខេត្តកោះកុង បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ KKN នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ត ដោយលោកស្រី ឈី វ៉ា អភិបាលរងខេត្ត ពន្យល់ជាច្រើនអំពីថ្ងៃមួយនេះ។
លោកស្រីអភិបាលរងខេត្ត បញ្ជាក់ថា សូមបងប្អូន កម្មករ កម្មការិនី និងយុវវ័យមួយចំនួន កុំយល់ច្រឡំថា ថ្ងៃទិវាអន្តរជាតិនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ សូម បងប្អូន ទាំងអស់គ្នា គិតពិចារណា និងប្រុងប្រយ័ត្នខ្លួន ត្រូវដឹងអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវា នៃក្ដីស្រលាញ់ ១៤ កុម្ភៈនេះ។
លោកស្រី ឈី វ៉ា សង្កត់ធ្ងន់ទៀតថា សូមកុំប្រព្រឹត្តទង្វើប្រាសចាកពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ តែសូមបង្ហាញនូវការស្រលាញ់ដោយចិត្តស្មោះ ការដឹងគុណ និងក្ដីគោរព។ ទិវានេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ ហើយសេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយណាស់ បងប្អូនគួរតែបង្ហាញក្ដីស្រឡាញ់ ដោយការដឹងគុណ ដល់គ្នាទៅវិញទៅមក រវាងអ្នកមានគុណ បុព្វការីជន រវាងកូន និងឪពុកម្ដាយ យាយតា រវាងបងប្អូន ប្ដីប្រពន្ធ ក្រុមគ្រួសារ រវាងគូសង្សារ រវាងមិត្តភ័ក្ដិ រវាងមិត្តរួមការងារ សង្គមជាតិ និងសាសនា ដោយក្នុងអត្ថន័យ នៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងការគោរពឲ្យតម្លៃ ចំពោះគ្នា និងគ្នា។
បន្ថែមលើនេះ ក្នុងនាមអាជ្ញាធរខេត្តកោះកុង លោកស្រី ក៏ថ្លែងអំណរអរគុណដល់កម្មករ កម្មការិនី ដែលបានចូលរួមយ៉ាងផុលផុសចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ