ព័ត៌មានជាតិ
ក្រសួងកសិកម្ម តាំងលក់ផលិតផលខ្មែរ ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដើម្បីជួយទីផ្សារកសិករខ្មែរ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការលក់ផលិតផលខ្មែរ នៅក្នុងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ដើម្បីផ្សព្វផ្សាយ លើកស្ទួយ និងអាចឱ្យប្រជាពលរដ្ឋគ្រប់រូបចូលមើល និងទិញផលិតផលខ្មែរបានច្រើន។ ការតាំងលក់នេះ មានដូចជាបន្លែសុវត្ថិភាព អាហារកែច្នៃ ស្រាផ្លែឈើ និងអង្ករខ្មែរជាច្រើននៅខាងមុខទីធ្លារបស់ក្រសួងតែម្តង។


ក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅកន្លែងតាំងលក់ផលិតផលខ្មែរថា បន្លែដែលតាំងលក់នេះ មានជាប្រភេទបន្លែគ្មានជាតិគីមីសោះ និងមានជាតិគីមីតិចតួចបំផុត។ លោក ឌិត ទីណា មានប្រសាសន៍ថា៖ “ជាគោលដៅទៅមុខ យើងចង់ឱ្យគុណភាពនៃបន្លែរបស់យើងកាន់តែបានល្អ ហើយគុណភាពទាំងអស់នេះទៅមុខបាន នៅពេលដែលទីផ្សារទទួលពួកគាត់”។ លោកបានបន្តថា នៅពេលដែលមានទីផ្សារសម្រាប់កសិករច្រើន ពួកគេនឹងមានកម្លាំងចិត្តក្នុងការដាំបន្លែសុវត្ថិភាព និងបន្លែសេរីរាង្គបន្តទៀត។

បើតាមលោក ឌិត ទីណា ទីផ្សារបន្លែសុវត្ថិភាពនៅកម្ពុជាបច្ចុបន្ននេះ កំពុងតែមានការចាប់អារម្មណ៍ច្រើន ហើយក៏មិនបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនផងដែរ។ ឥឡូវនេះ ក្រសួងមានជាការត្រួតពិនិត្យចំណីអាហារទាំងអស់ដែលស្របទៅតាមស្តង់ដារមួយអាចទទួលយកបាន។ សម្រាប់បន្លែសុវត្ថិភាព និងបន្លែសេរីរាង្គណាលើសកម្រិត និងស្តង់ដារនៃបន្លែសុវត្ថិភាព គឺមិនអាចចាត់ចូលក្នុងពពួកបន្លែនេះបានឡើយ។ ថ្ងៃនេះ គឺជាថ្ងៃដែលជំរុញឱ្យមានការគាំទ្រប្រភេទបន្លែថ្មីនេះនៅកម្ពុជា និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រផលិតផលបន្លែធម្មជាតិនេះកាន់តែច្រើនឡើងសម្រាប់ឱ្យប្រជាកសិករមានកម្លាំងចិត្តដាំដុះបន្ថែមទៀត។ នេះ គឺជាការសំណូមពររបស់លោក ឌិត ទីណា។

អ្នកនាង វទ្ទី ធ្វើការផ្នែកភូមិកសិកម្មធម្មជាតិ និងបានយកផលិតផលរបស់កសិករមកលក់នៅទីផ្សារបានឱ្យ “កម្ពុជាថ្មី” ដឹងថា សម្រាប់បន្លែសុវត្ថិភាពជាង២០មុខ ដែលបានយកពីកសិករមកលក់ក្នុងឱកាសនេះ គឺលក់ដាច់គ្រប់ៗមុខនៅសល់តិចតួចបំផុត។ បន្លែមួយមុខៗមានប្រមាណ ១០គីឡូក្រាម ទៅ២០គីឡូក្រាម។ រីឯ អតិថិជនដែលបានទិញបន្លែធម្មជាតិនេះ មានទាំងអ្នកបម្រើការនៅក្នុងក្រសួងកសិកម្ម និងប្រជាជនដែលធ្វើដំណើរនៅតាមផ្លូវផងដែរ។

អ្នកនាង វទ្ទី យល់ថា ការលក់បន្លែសុវត្ថិភាពក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ ពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាជន ព្រោះពួកគេអាចទិញបន្លែល្អៗជូនអ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ព្រមទាំងជួយឱ្យពួកគេទទួលបាននូវសុខភាពល្អផងដែរ។ អ្នកនាង វទ្ទី ក៏រំពឹងថា នឹងមានការលក់បែបនេះនាឱកាសក្រោយៗទៀត ដើម្បីជួយដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជា។


នៅក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ ការលក់ផលិតផលខ្មែរ មានការវេចខ្ចប់យ៉ាងស្រស់ស្អាតសម្រាប់ជាអំណោយជូនមនុស្សជាទីស្រឡាញ់យ៉ាងស័ក្តិសម ព្រមទាំង ផ្តល់នូវសុខភាពល្អដល់អ្នកមានគុណ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ផងដែរ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ