ព័ត៌មានជាតិ
ការទិញធានារ៉ាប់រងទទួលបានការប្រាក់ទាប តែមានអត្ថប្រយោជន៍ច្រើនជាងធនាគារ
មន្ត្រីជាន់ខ្ពស់និយ័តករធានារ៉ាប់រងកម្ពុជា បានអះអាងថា ការទិញធានារ៉ាប់រងទទួលបានការប្រាក់ទាបជាងការផ្ញើប្រាក់នៅធនាគារ ប៉ុន្តែទទួលបានអត្ថប្រយោជន៍ច្រើនជាង នៅពេលអ្នកទិញនោះបាត់បង់អាយុជីវិត។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការចូលរជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ជាមួយក្រុមហ៊ុនចំនួន២ កាលពីរសៀលថ្ងៃទី១៣ កុម្ភៈ លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះការធានារ៉ាប់រងអាយុជីវិតមានពីរប្រភេទ គឺការធានារ៉ាប់រងលក្ខណៈសន្សំ និងការធានារ៉ាប់រងលក្ខណៈការពារ។ ក្នុងចំណោមពីរនេះ ការធានារ៉ាប់រងលក្ខណៈសន្សំមានការពេញនិយមជាងគេនៅតំបន់អាស៊ី ដោយសារអ្នកទិញធានារ៉ាប់រងគិតថា នឹងទទួលបានប្រាក់ត្រឡប់មកវិញក្នុងករណីដល់កាលកំណត់មួយ ដែលគាត់នៅមិនទាន់អស់ជីវិត។

លោកស្រីបានបន្តថា« គាត់បង់ប្រាក់ហើយនៅមិនទាន់អស់ជីវិតគាត់អាចទទួលបានប្រាក់ត្រឡប់មកវិញ។ តែការប្រាក់ដែលគាត់ទទួលបានទាបជាងការប្រាក់ដែលដាក់ធនាគារ។ប៉ុន្តែអ្វីដែលគាត់ទទួលបានអត្ថប្រយោជន៍ច្រើនជាងធនាគារគឺទទួលបានការការពារនៅពេលគាត់ទទួលមរណភាពដោយទទួលបានរហូតដល់២០០ភាគរយឯណោះ»។
លោកស្រីបានបន្តទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជានេះ ហាក់នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការពង្រីកបន្ថែមឱ្យបានច្រើន ខណៈប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងច្រើនពីវិស័យធានារ៉ាប់រងនេះ។
ការទិញធានារ៉ាប់រងប្រជាពលរដ្ឋត្រូវមានការយល់ដឹងនិងមានភាពជឿជាក់ទើបអាចទិញបាន ហើយត្រូវទិញពីក្រុមហ៊ុនណាដែលមានចេញអាជ្ញាបណ្ណត្រឹមត្រូវពីនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីធានានូវហានិភ័យកើតឡើងព្រោះថា ក្រុមហ៊ុនរកស៊ីផ្នែកធានារ៉ាប់រងគឺស្ថិតនៅក្រោមការគ្រប់គ្រងពីនិយ័តករធានារ៉ាប់រងកម្ពុជា។ នេះជាការបន្ថែមរបស់លោកស្រី ហោ សុវឌ្ឍនា។
អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបន្ថែមទៀតថា ក្នុងករណីបងប្អូនមានបញ្ហាជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនមិនអាចដោះសស្រាយបានបងប្អូនអាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្របសម្រួល និងដោះស្រាយ។ ក្នុងករណីនៅតែមិនអាចដោះស្រាយបាននោះនឹងបន្តបញ្ជួនសំណុំរឿងទៅតុលាការ។
លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១និងក្រុមហ៊ុនខ្នាតតូចចំនួន៧៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ