Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ឆ្លើយតបមតិមហាជនការ​លាប​ពណ៌​ថ្មី​ រូបសំណាក​លោកតាដំបងគ្រញូង

បានផុស

នៅ

ពាក់ព័ន្ធការជួសជុល និង​លាបពណ៌សាជាថ្មីដល់រូបសំណាកលោកតាដំបងគ្រញូង គេសង្កេតឃើញទាំងក្នុងបណ្តាញសង្គមទាំងតាមតុកាហ្វេនានា បាននាំគ្នាលើកឡើងអំពីការកែលម្អរូបសំណាកលោកតាដំបងក្រញួងយ៉ាងផុសផុល ធ្វើឲ្យលោកអភិបាលខេត្តបាន​ឆ្លើយតបភ្លាមៗ ខណះការកែសម្រួលនិង​លាបពណ៌ដល់រូបសំណាកលោកតាដំបងក្រញួងរហូតដល់ពេលនេះនៅមិនទាន់រួចរាល់នៅឡើយ បានត្រឹមយកថ្នាំក្រហមលាបលើដងខ្លួនតាមផ្នែកខ្លះៗ តែប៉ុណ្ណោះដែលមហាជន​មើលឃើញ​និង​ដាក់ការសង្ស័យថា ការ​លាបបែបនេះទំនងរូបលោកតាដំបងក្រញួងអាចមានពណ៌ផ្សេង ពីធាតុដើមទើបនាំគ្នាលើកឡើងយ៉ាងផុសផុលបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីវ័យចំណាស់ៗប្រហែល ០៦ នាក់ដៃកាន់កន្ត្រកគ្រប់ៗគ្នា បានធ្វើដំណើរថ្មើជើងចូលក្នុងផ្សារថ្មី “ផ្សារ១៣មករា” ដែលឋិតនៅប៉ែកខាងកើតរង្វង់មូលរូបសំណាកលោកតាដំបងក្រញួងប្រមាណជាង ៤០០ម៉ែត្រ ដើម្បីទិញម្ហូបអាហារដោយដើរបណ្តើរនិយាយបណ្តើរពាក់ព័ន្ធជាងលាបពណ៌ក្រហមលើរូបលោកតាដំបងក្រញួង ដែលធ្វើឲ្យពួកគាត់មិនពេញចិត្តទាល់តែសោះ។

ក្នុងចំណោមស្ត្រីវ័យចំណាស់ៗលោកស្រី វ័ណ្ណ ថា អាយុ ៧៣ឆ្នាំរស់នៅក្នុងសង្កាត់រតន: ភូមិរចេក៤ បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា “រឿងដែលពួកខ្ញុំនិយាយនេះ គ្រាន់តែនិយាយទៅរឿង ជាងគេធ្វើយ៉ាងម៉េចស្រេចលើជាងទៅ។ តែខ្ញុំតាំងពីដឹងក្តី រស់នៅក្នុងខេត្តបាត់ដំបង រហូតដល់ពេលនេះអាយុជាង ៧០ ឆ្នាំហើយមិនដែលឃើញរូបលោកតាដំបងក្រញួងមានលាបពណ៌ឆើតឆាយយ៉ាងនេះទេ។ តាំងពីសម័យដើមខ្ញុំឃើញតែពណ៌ដើម និងពណ៌ខ្មៅរហូតសូម្បីតែដំបងរបស់លោកតាក៏ខ្មៅដែរ ដល់ពេលខ្ញុំក៏ដូចជាចាស់ៗដូចគ្នាមួយចំនួនទៀត ស្រាប់តែឃើញជាងផាត់ពណ៌ក្រហមខ្លាំងបែបនេះខ្ញុំគិតថាអត់ត្រូវ បើកែពណ៌លើកនេះទៀត ចឹងខ្ញុំឃើញ កែពណ៌អស់៤លើកទាំងលើកនេះហើយចឹង”។

ការលើកឡើងពីក្រុមស្ត្រីវ័យចំណាស់ខាងលើនេះក៏នៅមិនទាន់គ្រប់គ្រាន់ទេ គឺនៅមានមតិប្រតិកម្មបែបនេះច្រើនណាស់ដោយមិនទាន់គិតពីមតិក្នុងបណ្តាញសង្គមផង ទើបលោកអភិបាលខេត្តចេញបកស្រាយលើករណីខាងលើនេះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយមានខ្លឹមសារយ៉ាងដូច្នេះថា÷ “មានអ្នកខ្លះគាត់ថាម៉េចតាដំបងគ្រញូងលាប​ព៌ណស…ខ្លះថាម៉េចព៌ណក្រហម…ខ្លះថាដូរព៌ណថ្មីហើយឆ្នាំថ្មី…ចាំមើលចេះ..ចុះ។ នៅឃ្លាចុងក្រោយលោកបញ្ជាក់ ថា “សូមជម្រាបថា ព៌ណគឺនៅដដែលដូចមុនអញ្ចឹង មិនមានអីប្រែប្រួលទេ។ នេះគ្រាន់តែជាថ្នាំទ្រនាប់តែប៉ុណ្ណោះ។សូមទាន ជ្រាបនិងសូម អរគុណ បាទ។

បើទោះបីការបញ្ជាក់បែបនេះពីលោកអភិបាលខេត្តមានមហាជនមួយចំនួនបានលើកឡើងថា ការលាបពណ៌សម្រាប់ជាទ្រនាប់មិនមែន​លាបបែបផ្ចិតផ្ចង់លើចំណុចសំខាន់ៗបែបនេះទេ គឺត្រូវលាបប៉ាតទាំងមូលតែម្តងរួចទើបប្រើពណ៌តាមតម្រូវការ។

មតិដដែលថា ការលាបពណ៌បែបនឹងហើយទើបទាំងខ្ញុំទាំងគេមានការយល់ច្រឡំឬសន្និដ្ឋាន “បើលោកអភិបាលខេត្តមិនចេញបកស្រាយឲ្យច្បាស់ចឹងទេ ក៏ប្រជាពលរដ្ឋដែលមានវ័យចាស់ៗមិនពេញចិត្តដែរ។ ការមកគោរពប្រតិបត្តិឬបែរបន់តាមជំនឿរបស់ពួកគាត់ក៏ត្រូវបានកាត់បន្ថយផងដែរពាក់ព័ន្ធនឹងការបន្ថែមពណ៌បែបក្រហមខ្លាំងយ៉ាងនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ២៧ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

Sokha Hotels

ព័ត៌មានពេញនិយម