ព័ត៌មានជាតិ
លោក ប៉ា សុជាតិវង្ស៖ អាជ្ញាធររាជធានី ត្រូវគ្រប់គ្រងរដ្ឋបាលទូទៅឱ្យល្អបន្ថែមទៀត
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានដាស់តឿនឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងគ្រប់គ្រងថែមទៀត ខណៈឆ្នាំ២០២០កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងរក្សាបានយ៉ាងល្អប្រសើរ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការគ្រប់គ្រងរដ្ឋបាលទូទៅឃើញថា ក្នុងមួយឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញរក្សាបានយ៉ាងល្អប្រសើរ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដែរ។

លោកប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព និងត្រៀមបង្ហាញពីសមិទ្ធផលនានា ជាមួយនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទាំងនេះ បង្ហាញឲ្យសាធារណៈជនបានឃើញ ដើម្បីត្រៀមទទួលយកជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ ។
លោកស្នើសុំឲ្យពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរ និងទំនើបទើបធានាបាននូវស្ថេរភាព១០០%។

ប្រធានក្រុមប្រឹក្សារាជធានីបានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលយកចិត្តទុកដាក់ដោយពង្រឹង ការបង្ក្រាបបទល្មើស គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹង ក្នុងឆ្នាំ២០២០កន្លងមកនេះ ដែលថ្នាក់ខណ្ឌ បានដោះស្រាយបញ្ចប់ចំនួន១៨៨ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន២,៤៨ករណី៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ