Connect with us

ព័ត៌មានជាតិ

វាយចៅជ្រុលដៃរហូតស្លាប់ រួចយកទៅបោះចោលក្នុងស្រះ​ទឹក

បានផុស

នៅ

ជីតាម្នាក់ខឹងចៅរពឹសពេកជ្រុលដៃសម្លាប់រួចយកទៅបោះក្នុងទឹកស្រះដើម្បីបង្វែងដាន តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតភូមិជ្រាស់ ឃុំល្វា ស្រុកពួក​ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាស្តែងករណីឃាតកម្ម កើតហេតុកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា នៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេងលង់ស្រះទឹកត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប សាកសពឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ដោយមានការសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក៏បានណែ​នាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីសុំឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យឲ្យបានច្បាស់លាស់តាមនីតិវិធី។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យបានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីទាំងខាងលើ ពិនិត្យសាកសព
និងពិនិត្យវិភាគកន្លែងកើតហេតុត្រង់ ចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វាស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះសព ប្រហែល ២៥០ម៉ែត្រ ។ សាកសពបាក់ ក មានស្នាមជាំក្រោមត្រជៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា​ ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ។ដោយមានការសង្ស័យ ទៅលើឈ្មោះ ថ្ម ក្រាក់ ត្រូវជាជីតារបស់ជនរងគ្រោះ សមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ថ្មក្រាក់ យកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេលូកព្រីភ្លើងលេង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ក្នុងផ្ទះបណ្តាលឲ្យឆក់កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផងអស់កម្លាំងផងធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅ ចន្លោះដង ក ចំនួន២ខ្សែភ្លើង និងនិយាយទៅកាន់គេថា “អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្នឆក់ងាប់”។

ជាក់ស្តែងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទម្លាក់ទូរស័ព្ទចោលហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ខ្សែភ្លើងចេញពីដៃរបស់គេព្រោះខ្លាចឆក់ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនជនរងគ្រោះចំនួន២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយគេនៅតែ យំខ្លាំងៗខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់គេមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិចហើយលើក បោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់គេបានបាក់ដែរឬអត់នោះទេ ព្រោះគេនៅមានសម្រែកស្របពេលនោះរូបគេក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាងចំណុចក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូកដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង
ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើមដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបលើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកងក្បាលជនរងគ្រោះឲ្យកើយលើស្មាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្ររួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង។ លុះវេលាម៉ោង១៧និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏ដើរក
និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម