Connect with us

ព័ត៌មានជាតិ

​គម្រោងប្រវត្តិសាស្ត្រជីកព្រែក​តភ្ជាប់ទន្លេបាសាក់​ទៅសមុទ្រត្រៀមដាក់ទៅគណៈរដ្ឋមន្ត្រី

បានផុស

នៅ

គម្រោង​ប្រវត្តិសាស្ត្រជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់ទៅកាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ត្រៀមដាក់​ទៅគណៈរដ្ឋមន្ត្រី បន្ទាប់ពីសិក្សាលម្អិតរួចរាល់។​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ ២០២៣ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា គម្រោងធ្វើផ្លូវទឹកប្រវត្តិសាស្ត្រជីកព្រែក​តភ្ជាប់ទន្លេបាសាក់តភ្ជាប់ទៅសមុទ្របានសិក្សារយៈពេល២ ឆ្នាំកន្លងមកបានបញ្ចប់រួចរាសល់ និងត្រឹមដាក់ជូនទៅគណៈរដ្ឋមន្ត្រីសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បើសាងសង់គម្រោងនេះបាននឹងប្ដូរមុខមាត់​ ព្រមទាំងការដឹកជញ្ជូនតាមផ្លូវទឹកទៅសមុទ្រដោយការប្រើទន្លេបាសាក់មួយថែមទៀត​ ដើម្បីកាត់បន្ថយចម្ងាយ នៃការដឹកជញ្ជូន កាត់បន្ថយតម្លៃ និងកាត់បន្ថយនិតិវិធី។

ផ្លូវទឹករបស់កម្ពុជាមានព្រែកដែលតភ្ជាប់ពីទន្លេមេគង្គមកទន្លេបាសាក់ និងប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រមួយចំនួន ដូចជាទន្លេបាសាក់ជ្រៅ កន្លែងខ្លះទឹករាក់នៅរដូវប្រាំង ខណៈរដ្ឋាភិបាលនឹងស្ដារព្រែក ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងជីកព្រែកថ្មីចម្ងាយ ៧ គីឡូម៉ែត្រ ទឹកនេះ នឹងទៅដល់ខេត្តកែបតែម្ដង។

បើតាមលោករដ្ឋមន្ត្រីការសិក្សាលម្អិតជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ជាមួយក្រុមហ៊ុនកន្លងមកនេះបញ្ជាក់ថា ទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់គឺកម្ពុជាអាចធ្វើបាន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះថ្លែងថា៖ «បើយើងប្រើផ្លូវនេះ តើនឹងបាត់ទឹកទន្លេមេគង្គ ឬទេ? តើធ្វើឱ្យបឹងទន្លេសាបឬទឹកអស់ត្រី ឬទេ បើយើងធ្វើឱ្យទឹកនេះហូរទៅសមុទ្រ? ចម្លើយថា អត់មានពាក់ព័ន្ធនឹងបច្ចេកទេសទេ ​។ ទឹកដែលយកទៅប្រើប្រាស់តិចជាង ២ ភាគរយ ដែលហូរចេញតិចជាង ២ ភាគរយ»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដោយសារគេមានបច្ចេកទេសដាក់ទ្វារទឹកមួយនៅព្រែកដែលតភ្ជាប់ពីទន្លេមេគង្គមកទន្លេបាសាក់ ទ្វារទឹកមួយនៅតាកែវ ទ្វាទឹកមួយនៅកែប ដូច្នេះមិនមានបាត់ទឹកនោះទេ ព្រមទាំងអាចជួយការលិចលង់នៅខេត្តកំពង់ស្ពឺ តាកែវ បានទៀតផងដោយសារខែវស្សាទឹកហូរចូលព្រែក ខណៈការរាំងស្ងួតក៏លែងមាន ដោយសារមានទឹក។

សូមជំរាបថា គម្រោងជីកព្រែក​តភ្ជាប់ទន្លេបាសាក់​ទៅសមុទ្រនេះ នឹងជួយកាត់បន្ថយពេលវេលា តម្លៃដឹកជញ្ជូន កាត់បន្ថយនិតិវិធី ​ហើយផ្លូវនេះក្លាយជាផ្លូវទេសចរដ៍ធំមួយ ថ្មីមួយពីភ្នំពេញទៅកែប៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម