Connect with us

ព័ត៌មានជាតិ

ចំណូល​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​​ក្នុង​មនុស្ស​ម្នាក់ជាង ៤ ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

បានផុស

នៅ

ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​សក្តានុពល​ទេសចរណ៍​មាន​ឆ្នេរ​មាន​កោះ​ជាច្រើន ខណៈ​ខេត្ត​ជាប់​សមុទ្រ​នេះក៏​​​ស្ថិត​នៅក្នុង​ចំណោម​ខេត្ត​ដែល​ពលរដ្ឋ​មាន​​កម្រិត​ជីវភាព​ខ្ពស់​បើ​ប្រៀបធៀប​ខេត្តក្រុង​ដទៃ​ទៀត។

​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​​ពលរដ្ឋ​ម្នាក់ៗ​មាន​ចំនួន ៤.១៨០ ដុល្លារ​អាមេរិក។ នេះ​បើតាម​រដ្ឋបាល​ខេត្តព្រះសីហនុ លើកឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​ព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយពលរដ្ឋ​ដែលមាន​​ប្រាក់ចំណូលខ្ពស់ សេដ្ឋកិច្ច​ខេត្ត​មានកំណើន​ ៦,៨% ដែល​ធ្វើ​ឱ្យ​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ថយ​ចុះមកត្រឹម ១,៨៦% នៅ​ឆ្នាំ​២០២២។

ខេត្ត​ព្រះសីហនុជា​ខេត្ត​ប៉ូលសេដ្ឋកិច្ចទី ២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ។ ខេត្ត​មាន​វិស័យ​សេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម។

សក្ដានុពលខេត្តជាប់សមុទ្រ​នេះ​រួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេសមាន​ចំនួន ១១ ទីតាំង (៣ កំពុងដំណើរការពេញលេញ និង ៨ ត្រៀមដំណើការ) អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ និង​រួមទាំង​​ឆ្នេរ​និង​កោះចំនួន ៣២ (កោះចំនួន ២ ជាថ្មដុះ និងថ្មប៉ប្រះទឹក ៥)។

រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​គោលនយោបាយ​ជា​ចក្ខុវិស័យ​ដល់ឆ្នាំ ២០៣៨ ដោយ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវសមុទ្រ​សំខាន់​ជាងគេ​របស់​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ ដែល​អាច​ឆ្លើយតប​ទៅ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម