ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំកន្លែងព្យាបាលកីឡាករ-កីឡាការនីរងរបួសក្រោយការប្រកួត ដោយឥតគិតថ្លៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួសក្រោយការប្រកួត ហើយការព្យាបាលនោះ មិនតម្រូវឲ្យមានការបង់ប្រាក់ ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា កន្លងមកមានកីឡាករ-កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់ តែម្ដង។ ក្រោយត្រូវរបួស កីឡាករ-កីឡាការិនីទាំងនោះ ជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាក លើថវិកាសម្រាប់ការព្យាបាលផង ដែលជាញឹកញាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយារបស់សម្ដេច បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួន ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះថា «ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ទៅ ២០០គ្រែ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួសក្រោយការប្រកួត មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយមន្ទីរពេទ្យព្យាបាលត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
ប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យកីឡាករ-កីឡាការិនី ទទួលយកនូវសេវាព្យាបាល នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រោយពេលរៀបចំរួចដោយការពេញចិត្ត៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ