Connect with us

ព័ត៌មានជាតិ

អគ្គនាយក៣រូបនេះ មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

បានផុស

នៅ

ក្នុងរយៈពេលពេញមួយនីតិកាលទី៦ នៃរដ្ឋសភានេះ មានការតែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាច្រើនបន្តបន្ទាប់ ហើយបើគិតមកដល់ពេលនេះ ឥស្សរជនដែលមានតំណែងនេះ គឺមានចំនួនលើសពី ៣០រូប។ ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានមន្ត្រីដែលមានតួនាទីជាអគ្គនាយកចំនួន៣រូប ក៏ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែរ។ តើអគ្គនាយកទាំង៣រូបនេះ ធ្លាប់មានបទពិសោធយ៉ាងណា ទើបទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោក កែវ រតនៈ

បច្ចុប្បន្ន លោក កែវ រតនៈ កំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។ លោក កែវ រតនៈ ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខណៈលោកកាន់តួនាទីជាអគ្គនាយកអគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០០៨។ មុនទទួលបានតំណែងទាំងនេះ លោក កែវ រតនៈ ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ហើយក្នុងអំឡុងពេលនោះ លោក ក៏ធ្លាប់មានតួនាទីជានាយកខុទ្ទកាល័យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម។

បើនិយាយអំពីកម្រិតវប្បធម៌វិញ គឺលោក កែវ រតនៈ ទទួលបានការសិក្សាអប់រំនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ លោកបានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ គឺទី១ សញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និងទី២ សញ្ញាបត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន។

២/ លោក គង់ វិបុល

លោក គង់ វិបុល ដែលជាអតីតនិស្សិតខ្មែរបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ មកពីសាកលវិទ្យាល័យ Swinburne នៃប្រទេសអូស្ត្រាលី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្ដល់សេចក្ដីទុកចិត្ត ហើយតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីឆ្នាំ២០១២។ លុះដល់ដើមឆ្នាំ២០២១ អគ្គនាយកពន្ធដាររូបនេះ ត្រូវបានតែងតាំងមុខតំណែងបន្ថែមមួយទៀតជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី។

មុនក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គង់ វិបុល ធ្លាប់ធ្វើជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ១៩៩៨។ ជាមួយគ្នានេះ នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ មុនការតែងតាំងជាអគ្គនាយកពន្ធដារ គឺលោក គង់ វិបុល ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈនៅក្នុងឆ្នាំ២០០៨ លោក ក៏ធ្លាប់មានតួនាទីបន្ថែមជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

៣/ លោក គុណ ញឹម

លោក គុណ ញឹម បានកាន់តួនាទីជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០១៤ បន្ទាប់ពីលោក ប៉ែន ស៊ីម៉ន ដែលត្រូវចូលនិវត្តន៍។ ក្នុងឆ្នាំ២០២១ លោក គុណ ញឹម ត្រូវបានតែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមពីមុខងារដែលមានស្រាប់។ មុនការតែងតាំងនេះ គឺលោក គុណ ញឹម ធ្លាប់មានតួនាទីជាអគ្គនាយករងគយ និងរដ្ឋាករ ខណៈដែលលោកបានចូលបម្រើការងារនៅស្ថាប័នមួយនេះ ចាប់​តាំង​ពីឆ្នាំ​១៩៩៩។ ក្នុងតួនាទីជាអគ្គនាយករង នៅពេលនោះ លោកទទួល​ខុស​ត្រូវ​ភាគ​ច្រើន​ទៅលើ​ការ​កែ​ទម្រង់​ផ្សេងៗ និង​ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​គយ​កម្ពុជា​ ដូច​ជា ការ​ជួយ​សម្រួល​ពាណិជ្ជកម្ម ស្វ័យ​ប្រវត្តិ​កម្ម​គយ​ និងជា​ប្រធាន​គម្រោងទទួល​បន្ទុក​ច្រក​ចេញ​ចូល​តែ​មួយ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម