Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត មន្ត្រីគ្រប់គ្រងរដ្ឋបាល ៣ ០០០ កន្លែង

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រង រដ្ឋបាល សរុប ៣ ០០០ កន្លែង។ ព័ត៌មាននេះ ផ្ដល់ដោយក្រសួងអប់រំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រង រដ្ឋបាល សរុប ៣ ០០០ កន្លែង ក្នុងនោះ អង្គភាព ឬគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទទីស្ដីការក្រសួង ចំនួន ២៦៥ កន្លែង និងគ្រឹះស្ថានសិក្សាសាធារណៈ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចំនួន ២ ៧៣៥ កន្លែង តាមប្រភេទក្របខ័ណ្ឌដូចក្នុងតារាងបែងចែកក្របខ័ណ្ឌជូនភ្ជាប់។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រៀបចំបញ្ជីប៉ុស្តិ៍សាលារៀនដែលមានតម្រូវការចាំបាច់ ដោយមានទម្រង់បញ្ជីប៉ុស្តិ៍សាលារៀន (បីទម្រង់៖ បញ្ជីប៉ុស្តិ៍វិទ្យាល័យ បញ្ជីប៉ុស្តិ៍អនុវិទ្យាល័យ និងបញ្ជីប៉ុស្តិ៍ សាលាបឋមសិក្សា/មត្តេយ្យសិក្សា) ជូនភ្ជាប់ទៅតាមឯកទេស និងប្រភេទក្របខ័ណ្ឌនីមួយៗ ដើម្បីក្រសួង មានមូលដ្ឋាន រៀបចំការប្រឡងជ្រើសរើស ដោយត្រូវរៀបចំបញ្ជីប៉ុស្តិ៍សាលារៀន និង ផ្តល់ទៅនាយកដ្ឋានបុគ្គលិក មុនដំណាច់ខែមីនា ឆ្នាំ២០២៣។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមដល់ ប្រធានមន្ទីរថា៖

– សូមពិនិត្យ និងផ្ដល់ក្របខ័ណ្ឌជូនវិទ្យាល័យអប់រំពិសេស ការអប់រំបច្ចេកទេស

– ក្របខ័ណ្ឌថ្មី ត្រូវផ្តល់អាទិភាពដល់វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យ សិក្សាដែលកំពុងខ្វះគ្រូបង្រៀន

– ការបែងចែកក្របខ័ណ្ឌដល់សាលារៀន ត្រូវមានការប្រជុំពិភាក្សាជាមួយគណៈ​គ្រប់គ្រង​សាលារៀន សាមីដែលត្រូវទទួលក្របខ័ណ្ឌថ្មី៕

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម