ព័ត៌មានជាតិ
ក្រសួងការងារដាក់កំហិតសហគ្រាសគ្រឹះស្ថានចំនួន៣៥៨ ឲ្យកែលម្អលក្ខខណ្ឌទូទៅចៀសវាងការផាកពិន័យ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់កំហិតសហគ្រាសគ្រឹះស្ថានចំនួន៣៥៨សហគ្រាសគ្រឹះស្ថានឱ្យកែលម្អលក្ខខណ្ឌទូទៅឱ្យបានល្អប្រសើរឡើងវិញដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីគោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួមនៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប្រាក់ ចាន់ធឿន
រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានបញ្ជាការឯកភាពអធិការកិច្ចការងារបានមាន
ប្រសាសន៍ថា រយៈពេល២ឆ្នាំចុងក្រោយនេះក្រសួងការងារបានចុះធ្វើអធិការកិច្ចតាមសហគ្រាសគ្រឹះស្ថានបានចំនួន៣៣៩៣លើក។ តាមរយៈការងារនេះក្រសួងបានដាក់កំហិតឱ្យសហគ្រាសគ្រឹះស្ថានដែលមិនទាន់បានបំពេញបែបបទស្តីពីសហគ្រាសគ្រឹះស្ថាន និងមិនព្រមកែលម្អលក្ខខណ្ឌទូទៅនៃការងារសុវត្តិភាពនិងសុខភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការការចំនួន៣៥៨សហគ្រាសគ្រឹះស្ថានហើយបានធ្វើការផាកពិន័យចំនួន២០សហគ្រាសគ្រឹះស្ថាន។

លោករដ្ឋលេខាធិការបានបន្តថា លើសពីនេះទៀតគិតត្រឹមឆ្នាំ២០២២ ក្រសួងបានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងវិវាទការងារចំនួន៩០៦ករណី ក្នុងនោះការដោះស្រាយសះជាចំនួន៥៤២ករណីស្មើនឹង៥៩,៨២ភាគរយ។ ក្នុងបណ្តឹងចំនួន៩
០៦ករណីបណ្តឹងផ្នែកវិវាទបុគ្គលចំនួន៦៨១ករណីដោះស្រាយសះជារវាងគូភាគីវិវាទចំនួន២៧៥ករណី និងបណ្តឹងវិវាទការងាររួមចំនួន២២៥ករណីបានដោះសះជាមានអត្រា៦៨ភាគរយ។

លោករដ្ឋលេខាធិការបានបន្តទៀតថា ជាមួយគ្នានេះដែរនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក្រសួងការងារបានដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មបានចំនួន១៤៨ករណីក្នុងនោះបានដោះស្រាយសះជាចំនួន១៤១ករណី។ក្នុងចំណោមនោះឆ្នាំ២០២១បានដោះស្រាយបញ្ហាកូដកម្មចំនួន៦២ករណីដោះស្រាយសះជាចំនួន៥៨ករណីនិងឆ្នាំ២០២២ដោះស្រាយបានចំនួន៦៨ករណីដោះស្រាយសះជាបានចំនួន៦៥ករណី។

ដោយឡែកបញ្ហាបាតុកម្មឆ្នាំ២០២១ដោះស្រាយបានចំនួន១៣ករណីដោះស្រាយសះជាបានទាំង១៣ករណី និងឆ្នាំ២០២២ដោះស្រាយបាន៥ករណីដោះស្រាយសះជាបានទាំង៥ករណី៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ