Connect with us

ព័ត៌មានជាតិ

លោក សោម សូ​រី​ដា​៖ គ​.​ជ​.​ប មិនដែល​យក​អ្នកពាក់ព័ន្ធ​ណាមួយ​ជាស​ត្រូវ​នោះទេ​

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​នេះ ដោយ​រំលឹក​ពី​សេចក្តី​ថ្លែង​ការណ៍ ដែល គ​.​ជ​.​ប បានចេញផ្សាយ​កាលពី​ថ្មីៗ​នេះ​ថា កន្លងមក​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពុំដែល​យក​ភាគី​ពាក់ព័ន្ធ​ទាំង​១១ណាមួយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជាស​ត្រូវ​នោះទេ ។

អគ្គលេខាធិការរង គ​.​ជ​.​ប បានលើកឡើងថា ទាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅក្នុង គ​.​ជ​.​ប ទាំង​អង្គ​ការ​មិនមែន​រដ្ឋាភិបាល (NGO) ក្នុងស្រុក​ដែល​ស្ថិតនៅក្នុង​គ្រប់​ទម្រង់ ទាំង​អង្គការ​អន្តរជាតិ​នានា ដែល​មក​ចូលរួម ទាំង​ប្រទេស​ជា​មិត្ត​មួយចំនួន ដែល​ចូល​មកជួយ​ដោយស្មោះ​ក្នុង​ការរៀបចំការ​បោះ​ឆ្នោត​ទាំង​ថ្នាក់មូលដ្ឋាន ទាំង​ថ្នាក់ជាតិ ដោយ​ជួយ​ទាំង​មធ្យោបាយ សម្ភារ​បោះឆ្នោត ជាពិសេស គឺ​អ្នកជំនាញ​ការបោះឆ្នោត​ពូកែៗ​មក​នៅ​ជាមួយ គ​.​ជ​.​ប តាំងពីដើម​រហូតដល់​ចប់ ដោយ​យើង​តែង​ធ្វើ​ការ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា ស្ដាប់​មតិ​គ្នា​ទៅវិញទៅមក សំដៅ​រៀបចំ​ការបោះឆ្នោត​ឲ្យបាន​យុត្តិធម៌​ល្អ​បំផុត ដែល​គ្មាន​ភាគី​ពាក់ព័ន្ធ​ណាមួយ​គេ​អាច​បដិសេធ​បាន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូ​រី​ដា បានថ្លែងថា លទ្ធផល​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិ​ធម៌ គឺ​នាំឲ្យ​កើត​ស្ថិរភាព​ស្រុកទេស មានការ​រីកចម្រើន និង​ការអភិវឌ្ឍ​។ ក្នុងន័យនេះ គ​.​ជ​.​ប ពិតជា​មិន​ចង់បាន​នៅក្រោយ​ការបោះឆ្នោត កើតឡើង​នូវ​អស្ថិរភាព​សង្គម និង​វិបត្តិ​នានា ដែល​នឹង​នាំឲ្យ​អសកម្ម​ដល់​ដំណើរការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ជា​ប្រក្រតី​ប្រចាំថ្ងៃ​របស់​ម្ចាស់ឆ្នោត​នោះទេ​។

លោកថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​ ហើយ​ គ​.​ជ​.​ប ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដែល​បាន​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ ប៉ុន្តែ គ​.​ជ​.​ប សោកស្ដាយ​ដោយសារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត ថែមទាំង​មានការ​តិះដៀល ស្អប់ខ្ពើម​ស្ថាប័ន​ជាតិ​សាសន៍​ខ្លួនឯង​។​

លោក សោម សូ​រី​ដា អះអាងថា ចាប់តាំងពី​ការចាប់ផ្ដើម​ការដាក់​ភ្នាក់ងារ​គណបក្សនយោបាយ គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ព្យាយាម​បង្កើតជា​បញ្ហា​ផ្សេងៗ​មិន​ឈប់ឈរ​។ ស្ទើរតែ​គ្រប់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស នៅពេល​សង្កេតការណ៍ នៅក្នុង​ការិ​យា​ល័យ​ចុះឈ្មោះ​បោះឆ្នោត ភ្នាក់ងារ​គណបក្ស​នេះ​បាន​បង្ក​ការអុកឡុក​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ ដោយមាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត រួច​ធ្វើ​សកម្មភាព​លួច​ថតរូប​ភាព ថត​សំឡេង និង​ទាញ​កញ្ឆក់​យក​ឯកសារ​របស់​សាមីខ្លួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដោយ​ពុំបាន​សុំ​ការអនុ​ញ្ញាត​។ ​

លោក សោម សូ​រី​ដា បញ្ជាក់ថា ការ​វាយប្រហារ​យ៉ាង​គឃ្លើន​រប​ស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ មកលើ​គ្រប់​រចនាសម្ព័ន្ធ និង​ស្ថាប័ន​ជាតិ តាំងពី​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត រដ្ឋសភា ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ ក្រុមប្រឹក្សាធម្មនុញ្ញ គ​.​ជ​.​ប អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ គ្រប់​គណបក្សនយោបាយ​ទាំង​ប្រឆាំង​ទាំង​កាន់អំណាច រហូតដល់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​សន្លឹកឆ្នោត គឺ​គ្មានអ្វី​ក្រៅតែពី ដើម្បី​បោកប្រាស់​ខ្មែរ​ទូទាំងប្រទេស​ឲ្យឃើញថា មានតែ​គណបក្ស​ខ្លួន​ទេ ដែល​ស្រឡាញ់​ជាតិ និង​ប្រជាជន​។ ហេតុ​ដូច្នេះហើយ​បានជា​គណបក្ស​នេះ​ប្រើពាក្យ​ស្លោ​កថា “​ប្រទេស​របស់​យើង បើ​អត់​សម្ព័ន្ធ (LDP) ទេ គឺ​រលាយ​ហើយ​”​។ លោក​បន្តបាន​អះអាងថា ពាក្យស្លោក​នេះ មាន​ខ្លឹមសារ​ប្រហាក់​ប្រហែលគ្នា​នឹង​ខ្លឹមសារ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ នៃ​របប​ប៉ុល ពត សម័យ​កម្ពុជា​ប្រជា​ធិ​បតេ​យ្យ ដែល​ខ្មែរ​គ្រប់រូប​ធ្លាប់​ភ្លក់​រសជាតិ​នេះហើយ​។​

លោក សោម សូ​រី​ដា កត់សម្គាល់ឃើញ​នូវ​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែល​ប៉ះពាល់​ដល់​ជោគវាសនា​អនា​គត​របស់​យុវជន​ផ្ទាល់ ដែល​ដើរ​តាម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​គណបក្ស​នេះ បាន​អប់រំ បង្រៀន និង​ផ្ដល់នូវ​ចិត្តគំនិត អាកប្បកិរិយា សម្ដីសំដៅ ចំនួន​៣ សម្រាប់​សកម្មជន​រប​ស់​គេ គឺ​៖ ទី​១.និយាយ​អ្វី ក៏​មិន​ស្ដាប់ ទី​២.ឲ្យធ្វើ​អ្វីក៏​មិន​ធ្វើ ទី​៣.មានឱកាស គឺ​ប្រឆាំង​តបត​។ ដែល​ចិត្ត​គំនិត និង​អាកប្បកិរិយា សម្ដី​ទាំង៣​ប្រភេទ​នេះ នឹង​នាំ​ដល់​យុវជន​ឲ្យស្អប់ខ្ពើម​យកជាតិ​សាសន៍​ខ្លួន​ឯង​ជាស​ត្រូវ ជា​លទ្ធផល​យុវជន​ទាំងនោះ នឹង​ទទួល​មកវិញ​សុទ្ធតែ​សត្រូវ​ជុំ​ទិស​។​

ជាមួយគ្នា​នោះ លោក សោម សូ​រី​ដា​ ក្នុងនាម គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្ដល់​មតិយោបល់ និង​កែសម្រួល​ករណី​មាន​កំហុសឆ្គង ក្នុងន័យ​រិះគន់​ដើម្បី​ស្ថាបនា និង​បានស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ជាមួយ គ​.​ជ​.​ប បន្តទៀត នៅក្នុង​ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខ ដើម្បី​គោរពឲ្យ​ខាងតែបាន​នូវ​សិទ្ធិ​របស់​ម្ចាស់ឆ្នោត និង​ធានាថា​ គ្មានទេ ​អស្ថិរភាព​ក្រោយ​ការបោះឆ្នោត ដោយ​តម្កល់​សន្តិភាព និង​ការអភិវឌ្ឍ​ជាធំ​។​

លោក សោម សូ​រី​ដា បញ្ជាក់ថា សេចក្តីថ្លែងការណ៍​នេះ ចង់​បង្ហាញថា គ​.​ជ​.​ប មិនបានយក​ភាគី​ណាមួយ​ជាស​ត្រូវ​នោះទេ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម