ព័ត៌មានជាតិ
ដឹងកាលបរិច្ឆេទបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ
ក្រោយការសិក្សាជាច្រើនឆ្នាំ និងរងការរំខានដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនឹងឈានទៅបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងសន្និសីទនៅព្រឹកមិញនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុជំហានទីមួយ នឹងបើកការដ្ឋានសាងសង់នៅអំឡុងខែមិថុនាពាក់កណ្ដាលឆ្នាំ ២០២៣។
លោកបញ្ជាក់ថា បច្ចុប្បន្នកំពុងឈានដល់ដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់ ខណៈអាជ្ញាធរខេត្តក៏បានត្រៀមទីតាំងទុកសម្រាប់ការចាប់ផ្ដើមដំណើរការសាងសង់។
បើតាមលោកគួច ចំរើន ការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានការសិក្សានិងឆ្លងនីតិវិធីច្រើន ហើយបើតាមលោកអភិបាលខេត្តការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់នឹងធ្វើឡើងនៅប្រទេសជប៉ុន។
«ខ្ញុំមិនដឹងថា ពេលដេញថ្លៃនៅប្រទេសជប៉ុន នឹងអញ្ជើញប្រតិភូខេត្តព្រះសីហនុទៅចូលរួមឬយ៉ាងណា ដោយសារគម្រោងកំពងផែនេះស្ថិតនៅក្រោមការគ្រប់គ្រងអង្គភាពស្វយ័តកំពង់ផែ និងក្រសួងសាធារណការ»។
ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន ការពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុគ្រោងសាងសង់ជា ៣ ដំណាក់កាល។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានបញ្ជាក់ថា ការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ នឹងបញ្ចប់នៅឆ្នាំ ២០២៥ ដែលអាចបម្រើសេវាកម្មដឹកជញ្ជូនប្រមាណ ៩៣% នៃនាវាធំៗទាំងអស់ដែលធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដោយឡែកដំណាក់កាលទី២ និងទី៣ នឹងត្រូវសាងសង់បន្តបន្ទាប់មានជម្រៅទឹករហូតដល់ ១៨ ម៉ែត្រ ដែលបញ្ចប់នៅឆ្នាំ២០២៨៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់