ព័ត៌មានជាតិ
លោក សៅ សុខា ពីយុទ្ធជនក្នុងសម័យសង្គ្រាម ក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថដ៏ពូកែ
កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ មានស្វ័យភាពក្នុងកិច្ចការអនុវត្តច្បាប់ និងមានសកម្មភាពជានគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តទៅលើប្រជាពលរដ្ឋស៊ីវិល រួមទាំងមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទ។ បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ស្ថិតក្រោមការដឹកនាំដោយលោកនាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តើលោកនាយឧត្តមសេនីយ៍ សៅ សុខា មានប្រវត្តិយ៉ាងណាពាក់ព័ន្ធនឹងកិច្ចការក្នុងជួរកងទ័ព?

កើតនៅខែវិច្ឆិកា ឆ្នាំ១៩៦១ លោក សៅ សុខា មានទីកំណើតស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមានឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ រួមទាំងមានបងប្អូនបង្កើតចំនួន ៥នាក់ (លោកជាកូនច្បង)។ ប៉ុន្តែជាអកុសល ទាំងម្ដាយឪពុក និងប្អូនៗរបស់លោកទាំងអស់បានស្លាប់នៅក្នុងរបបខ្មែរក្រហម ដែលធ្វើឲ្យលោក សៅ សុខា ក្លាយជាកូនកំព្រារស់នៅតែម្នាក់ឯង។
នៅអំឡុងខែកក្កដា ឆ្នាំ១៩៧៨ ក្នុងវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ លោក សៅ សុខា បានចាប់ផ្ដើមចូលបម្រើក្នុងជួរកងទ័ព ដែលជាអ្នកនាំសារនៅអង្គភាពទ័ពលេខ៥៧៨។ ក្នុងនាមជាយុទ្ធជនក្នុងសម័យសង្គ្រាម លោក សៅ សុខា បានទទួលកិច្ចការជាបន្តបន្ទាប់ ជាអាទិ៍ នៅចន្លោះឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ លោកធ្វើជាប្រធានកងអនុសេនាតូច ហើយក្រោយ មកឡើងជាប្រធានកងអនុសេនាធំនៃវរសេនាតូចលេខ១០ និងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ លោកធ្វើជាជំនួយការយុវជននៃកងពលលេខ១។

លុះដល់ឆ្នាំ១៩៨១ ក្រោយការរំដោះកម្ពុជាពីរបបប៉ុលពត លោក សៅ សុខា ក៏បានទៅរៀននៅប្រទេសវៀតណាម ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្ដនយោបាយ និងរដ្ឋបាលសាធារណៈ។ ក្រោយចប់វគ្គបណ្ដុះបណ្ដាលនៅវៀតណាម ក្នុងឆ្នាំ១៩៨៣ លោក សៅ សុខា បានវិលមកប្រទេសកម្ពុជាវិញ ហើយកាន់តួនាទីជាប្រធានមន្ទីរយុវជនកងទ័ពនៅស្នងការចាត់តាំងនៃអគ្គស្នងការនយោបាយ។ អំឡុងពេលដែលកាន់តួនាទីជាប្រធានមន្ទីរយុវជននេះ លោកត្រូវបានរដ្ឋបញ្ជូនឲ្យទៅរៀនវគ្គបណ្ដុះបណ្ដាលវិទ្យាសាស្រ្ដនយោបាយ និងរដ្ឋបាលសាធារណៈ ជាថ្មីម្ដងទៀត គឺនៅសហភាពសូវៀត (ប្រទេសរុស្ស៊ី) រយៈពេលមួយឆ្នាំ។
លោក សៅ សុខា បានចាប់ផ្ដើមវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ក្នុងនាមជាយុទ្ធជនដ៏វ័យក្មេង ដោយក្នុងនោះ លោកត្រូវបានរដ្ឋជ្រើសរើសឲ្យធ្វើជាអនុស្នងការចាត់តាំងនៃអគ្គស្នងការនយោបាយ និងជាប្រធានក្រុមយោធាចម្រុះនៃភាគីរដ្ឋកម្ពុជាប្រចាំទិសខេត្តកំពង់ធំ។ ក្រោយការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣ កងរាជអាវុធហត្ថ ក៏បានបង្កើតឡើង ដែលពេលនោះ លោក សៅ សុខា ធ្វើជាមេបញ្ជាការរង និងនៅឆ្នាំ១៩៩៩ លោកត្រូវបានដំឡើងជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រហូតដល់សព្វថ្ងៃនេះ។

ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈពេលប្រមាណ២៤ឆ្នាំមកនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានកសាង និងអភិវឌ្ឍន៍កម្លាំងកងរាជអាវុធហត្ថ ទៅជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចូលរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាច្រើន តាមរយៈការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ការងារមនុស្សធម៌ ជាពិសេសចូលរួម ទប់ស្កាត់រាល់បទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ ជាដើម៕



ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ