ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានាធិបតីអាល្លឺម៉ង់ ដែលបានវាយតម្លៃល្អអំពីប្រទេសកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ ដែលបានវាយតម្លៃល្អអំពីប្រទេសកម្ពុជា និងបានជួយដល់ប្រទេសកម្ពុជា លើវិស័យដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/001-16-1024x713.jpg)
ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/002-14-1024x682.jpg)
នៅក្នុងជំនួបនេះ លោក Frank-Walter Steinmeier បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចលោកយ៉ាងកក់ក្ដៅ និងបានជម្រាបជូនថា លោកពិតជាមានកិត្តិយសណាស់ ដែលបាមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងនាមជាប្រធានាធិបតីទីមួយរបស់អាល្លឺម៉ង់ អញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/004-11-1024x682.jpg)
លោកប្រធានាធិបតីអាល្លឺម៉ង់ បានជម្រាបជូនសម្ដេចតេជោ បន្តថា លោកបានទៅទស្សនកិច្ចមជ្ឈមណ្ឌលដោះមីន ហើយអ្វីដែលលោកមើលឃើញ គឺថាមជ្ឈមណ្ឌលនេះ បានជួយដល់ជីវិតរបស់ប្រជាជន អាចឲ្យប្រជាជនទៅរស់នៅ បង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិត នៅទីតាំងដែលបានដោះមីនរួច។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់លើវិស័យដោះមីន គឺមានអត្ថន័យជាខ្លាំង និងត្រឹមត្រូវជាខ្លាំង។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/003-9-1024x682.jpg)
លោក Frank-Walter Steinmeier បានជម្រាបជូនសម្ដេចតេជោ ដែរថា លោក បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យ ហើយដែលកំពុងត្រូវការ ការថែរក្សា។ លោកក៏បានបង្ហាញនូវក្ដីរីករាយ និងពេញចិត្ត ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/005-6-1024x682.jpg)
ជាមួយគ្នានេះ លោក Frank-Walter Steinmeier ក៏បានសម្ដែងនូវការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាអ្នកដឹកនាំ ដោយដឹកនាំប្រទេសកម្ពុជា តាំងពីបាតដៃទទេ មកកាន់ការអភិវឌ្ឍជាលំដាប់ និងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីជាស្ថិតនៅក្នុងស្ថានភាព ដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្រ្ដនយោបាយ ក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/006-4-1024x682.jpg)
នៅក្នុងឱកាសនោះដែរ លោក Frank-Walter Steinmeier បានជម្រាបជូនសម្ដេចតេជោ ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងមានបំណងក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Frank-Walter Steinmeier សម្រាប់ការវាយតម្លៃល្អអំពីប្រទេសកម្ពុជា ហើយក៏ថ្លែងអំណរគុណចំពោះលោក ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកប្រធានាធិបតីអាល្លឺម៉ង អំពីស្ថានភាពមីននៅកម្ពុជា ដែលត្រូវធ្វើការបោសសំអាតឲ្យអស់នៅឆ្នាំ ២០២៥ និងដំណើរជួយដោះមីនដល់ប្រទេសមួយចំនួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមទាំងការជួយបង្ហាត់មន្ត្រីដោះមីនរបស់ប្រទេសអ៊ុយក្រែន ដែលជាសកម្មភាពមនុស្សធម៌។
ដោយឡែក ពាក់ព័ន្ធនឹងប្រាង្គប្រាសាទវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមួយមោទនភាពមួយរបស់កម្ពុជា។ ប៉ុន្តែវាក៏ជាបន្ទុកមួយ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការជួយរបស់អាល្លឺម៉ង់ រយៈពេល ២៥ឆ្នាំកន្លងមកនេះ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងក្ដីរីករាយ និងស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?