Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ បងប្អូននារីបង្ហាញអំពីការសប្បាយចិត្តដោយការគោរពចំពោះ សម្ដេចតេជោ ដែលបានគិតគូរដល់ពួកគាត់

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បងប្អូន​នារី​បានបង្ហាញ​អំពី​ការសប្បាយ​ចិត្ត​ដោយ​ការគោរព​ចំពោះ សម្តេច​តេ​ជោ ដែល​បាន​គិតគូរ​ដល់​ពួកគាត់​ជា​រៀង​រហូត​មក។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​មេការ និង​អ្នកគ្រប់គ្រង​នៅ​តាម​សេវា​កម្សាន្ត​ចំនួន ៥ ខណ្ឌ សរុប ៥៩៨ នាក់ ដែល​រួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌ ៧ មករា និង​ខណ្ឌ​ទួលគោក នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ កាលពី​រសៀល​ថ្ងៃ​ពុធ ១០ រោច ខែ​មាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​បាន ផ្ដាំផ្ញើ​ជូន​ដល់​អង្គពិធី​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​ទ្វេ នូវ​ការ​នឹក​រលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង។

លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ដល់​ម្ចាស់​អាជីវកម្ម និង​មេការ​ទាំងអស់ មិន​ត្រូវ​ជឿ​តាម​ការឃោសនា​របស់​គណបក្ស​ប្រឆាំង ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ជំរុញ​ដល់​អ្នកចូលរួម​កម្មវិធី​ថ្ងៃនេះ​ភ្ជាប់​នូវ​តេ​ឡេ​ក្រាម​របស់​សម្តេច ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​ពិតប្រាកដ។ ចំណែក​ឯ​ការ​សំណេះសំណាល​ថ្ងៃនេះ គឺជា​ការ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​បងប្អូន​ទាំងអស់​គ្នា ជា​ពិសេស​បាន​ផ្តល់​មេធាវី​ការពារ​ផ្លូវច្បាប់​ក្នុង​ការ​ការពារ​ការ​រំលោភ​បំពាន និង​ការ​ផ្តល់​បណ្ណ ប​សស ពណ៌​លឿង ជូន​ដល់​បុគ្គលិក​បម្រើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផ្នែក​សេវា​កម្សាន្ត​ទេសចរណ៍​។

ចំពោះ​បងប្អូន​នារី បាន​បង្ហាញ​អំពី​ការ​សប្បាយ​ចិត្ត និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេ​ជោ ដែល​បាន​គិតគូរ​ដល់​ពួកគាត់។

ក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ឃួង ស្រេង ជូន​ដល់​បុគ្គលិក​បម្រើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន ៥៩៨ នាក់ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ១០ ម៉ឺន​រៀល​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម