ព័ត៌មានជាតិ
ក្រសួងរៀបចំគ្រូពេទ្យជំនាញពីមន្ទីរពេទ្យជាតិធំៗដើម្បីព្យាបាលក្រុមកីឡាករដោយឥតគិតថ្លៃ
ក្រសួងសុខាភិបាលបានរៀបចំក្រុមការងារគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យជាតិធំៗសម្រាប់ព្យាបាលជូនក្រុមកីឡាករកីឡាការិនី ដោយឥតគិតថ្លៃ នៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព។

នៅក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំដំណើរការព្យាបាលជំងឺជូនក្រុមកីឡាករ កីឡាការិនី ដោយឥតគិតថ្លៃ នៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកាលពីល្ងាចថ្ងៃទី១៥ កម្ភៈ នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងបានពិនិត្យលទ្ធភាព និងរៀបចំកន្លែងវះកាត់ផ្នែកបាក់បែកឆ្អឹង ឱ្យបានឆាប់រហ័សសម្រាប់ព្យាបាលជូនក្រុមកីឡាករកីឡាការិនី ដោយឥតគិតថ្លៃ។

លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ “ឥឡូវនេះយើងបានចាត់តាំងក្រុមការងារគ្រូពេទ្យជំនាញ ដែលមានគ្រូពេទ្យមកពីមនី្ទរពេទ្យកាល់ម៉ែត មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រួមនិងក្រុមការងារគ្រូពេទ្យក្នុងមនី្ទរពេទ្យជាតិ តេជោសន្តិភាព ដើម្បីឱ្យក្លាយជាក្រុម នៅពេលមានហេតុការណ៍អ្វីកើត គឺយើងមានក្រុមគ្រូពេទ្យជំនាញរួចជាស្រេច ដើម្បីជួយសង្រ្គោះ ហើយផ្នែកវះកាត់បាក់បែកនេះ នឹងដំឡើងសម្ភារបរិក្ខារវេជ្ជសាស្រ្តឱ្យរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣សប្តាហ៍ទៀត”។

ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រីនឹងរៀបចំបញ្ជូនរថយន្តគ្លីនិកចល័ត សង្រ្គោះបន្ទាន់ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនក្រសួងសុខាភិបាល ដែលមានបំពាក់ដោយសម្ភារបរិក្ខារពេទ្យទំនើបៗមានដូចជា៖ ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត យកមកដាក់ដំណើរការនៅក្នុងមនី្ទរពេទ្យជាតិ តេជោ សន្តិភាព ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមផ្លូវការ ឱ្យក្រសួងសុខាភិបាលរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពដោយរៀបចំ គ្រែពី ១០០ ទៅ ២០០គ្រែ ហើយការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួសរបស់ កីឡាករ កីឡាការិនី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច