ព័ត៌មានជាតិ
ខេត្តកំពត មានកំពង់ផែខ្នាតធំមានជម្រៅទឹក ១៦ ម៉ែត្រ អាចនាវាចំណុះ ១៥ ម៉ឺនតោនចូលចតបាន
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានកំពង់ផែខ្នាតធំដែលអាចឲ្យនាវាដែលមានចំណុះ ១៥ ម៉ឺនតោនចូលចតបាន។

ថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា កំពង់ផែខ្នាតធំខេត្តកំពតនេះមានជម្រៅទឹកពី ១៦ ទៅ ១៨ ម៉ែត្រ ដែលអាចធានាដល់ការចូលចតនាវាខ្នាតធំៗ មានចំណុះរហូតដល់ទៅ ១៥ ម៉ឺនតោន។
«កំពង់ផែនេះត្រូវសាងសង់នៅលើផ្ទៃទឹកសមុទ្រ បច្ចុប្បន្នក្រុមហ៊ុនកំពុងជំរុញការចាក់ដីដើម្បីរៀបចំបាតគ្រឹះនៅក្នុងសំណង់ផែទៅតាមលក្ខណៈបច្ចេកទេស ខណៈក្រុមហ៊ុនក៏កំពុងសាងសង់យ៉ាងសស្រាក់សស្រាំផងដែរ»។
ទាក់ទងកំពង់ផែនេះអាចបញ្ចប់ការសាងសង់នៅពេលណា លោកអភិបាលខេត្តមិនបានផ្តល់ឆ្លើយតបដោយសារជាលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់។
បើតាមលោកអភិបាលខេត្ត បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួន ៥ ក្នុងនោះកំពង់ផែទេសចរណ៍អន្តរជាតិមួយទើបតែបញ្ចប់ការស្ថាបនាកាលពីពេលថ្មីៗនេះ។
ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិសំបូរបែបមានឆ្នេរសមុទ្រ ធនធានជលផល រ៉ែ និងអាគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗមានចំនួន ១ ៨១៥ ដុល្លារ ខណៈអត្រាភាពក្រីក្រមានចំនួន ១៤,៨%៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ