ព័ត៌មានជាតិ
អាវុធហត្ថរាជធានី បន្តទឹកចិត្តចែករំលែកក្តីអាណិតស្រឡាញ់ដល់ជំនួយការភូមិ ដែលធ្លាក់ខ្លួនមានជំងឺ
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងមុននេះថា ទឹកចិត្តសប្បុរសធម៌ មេត្តាធម៌ និងវប្បធម៌ចែករំលែកក្តីស្រឡាញ់ តែងតែដក់ជាប់ក្នុងបេះដូងមេបញ្ជាការមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីគ្រប់ៗរូប ដើម្បីអនុវត្តជាទំនៀមទម្លាប់ប្រពៃណីដោយមិនរើសអើងក្នុងមានខ្មែរតែមួយ។
ជាក់ស្ដែងនាថ្ងៃម្សិលមិញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោក្រោយទទួលព័ត៌មានភ្លាមក៏ចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំងសហការីបាននាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ សមាជិកអាវុធហត្ថគ្រប់ៗរូប ដែលប្រតិបត្តិជាហូរហែរួចមកហើយមិនថាតែអាវុធហត្ថឬពលរដ្ឋនោះឡើយ ឲ្យតែពួកគាត់ជួបគ្រោះអាសន្នឬទុក្ខលំបាក។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០៛, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កែស, មី០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាល ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»