ព័ត៌មានជាតិ
មកស្គាល់ឥស្សរជនស្ត្រី ៩រូបដែលកំពុងធ្វើជារដ្ឋលេខាធិការក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់កិច្ចការលើកកម្ពស់ស្ថានភាពស្ត្រី ដឹកនាំ សម្របសម្រួល និងជំរុញកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីសមភាពយេនឌ័រ ការបង្កើនភាពអង់អាចក្លាហាន និងភាពជាអ្នកដឹកនាំដល់ ស្រ្តីកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងកិច្ចការនារី មានលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រី ដែលលោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីនេះ ចាប់តាំងពីឆ្នាំ២០០៤។

ក្នុងនាមជារដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានចូលរួមបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ក្នុងនោះ ដើម្បីធានាបានប្រសិទ្ធភាពការងារ លោកស្រីរដ្ឋមន្ត្រី ក៏បានបែងចែកភារកិច្ចនៃការទទួលខុសត្រូវចំពោះកិច្ចការផ្សេងៗដល់បណ្ដារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងនាមជាជំនួយការជួយដល់រដ្ឋមន្ត្រី។ រដ្ឋលេខាធិការដែលមានភារកិច្ចទទួលបន្ទុក រួមមាន៖

១/ លោកស្រី ខេង សំវ៉ាដា ជារដ្ឋលេខាធិការប្រចាំការ ទទួលបន្ទុកលើការងារហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ។

២/ លោកស្រី ឃឹម ចំរើន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាររដ្ឋបាល បុគ្គលិក និងការងារសីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ។

៣/ លោកស្រី ច័ន្ទ សូរីយ៍ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសេដ្ឋកិច្ច និងផែនការ។

៤/ លោកស្រី អ៊ឹម ស៊ីថែ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអប់រំ ការងារមនុស្សចាស់ និងកុមារ។

៥/ លោកស្រី គឹម ស៊ីផាត់ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារបញ្ជ្រាបយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។

៦/ លោកស្រី សាន្ត អរុណ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារសុខភាពស្ត្រី និងកុមារ។

៧/ លោកស្រី ស៊ីវណ្ណ បុទុម ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

៨/ លោស្រី ហ៊ូ សាមិត្ត ជារដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការផ្លូវច្បាប់ ទេសន្តប្រវេសន៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៩/ លោកស្រី ម៉ាន ចិន្តា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
បន្ថែមពីនេះ ក្រសួងកិច្ចការនារី ក៏នៅមានឥស្សរជនជាអនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលសុទ្ធ សឹងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការចូលរួមទទួលខុសត្រូវក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ដើម្បីសំដៅធ្វើឲ្យសម្រេចបាននូវសមភាពយេនឌ័រនៅកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់