ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន ! មានជនខិលខូចមួយរូបដើរប្រាប់ថាម្ដាយរបស់ លោក ម៉ូវ ម៉ានិត ទទួលមរណភាព និងសុំលុយចូលបុណ្យ
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រកាសថ្កោលទោសជនខិលខូចមួយរូបដែលដើរសុំលុយតាមបណ្ដាទីតាំងលក់ដូផ្សេងៗ ដោយប្រាប់ថា យកទៅធ្វើបុណ្យម្ដាយលោកនៅខេត្តត្បូងឃ្មុំ។
ក្រោយពីឃើញដូចនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានធ្វើការបដិសេធ និងបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វើការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ មានជនឆបោក បានប្រឌិតព័ត៌មានថា ម្តាយរបស់ខ្ញុំបានទទួលមរណភាព ហើយដើរតាមបណ្តាទីតាំងអាជីវកម្មនានា ក្នុងខណ្ឌសែនសុខ ដើម្បីសុំថវិកាចូលបុណ្យ»។

ខ្ញុំសូមធ្វើការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាប់ខ្លួនជនឆបោកនេះ មកទទួលទោសឲ្យខានតែបាន។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលើនេះ។

ពាក់ព័ន្ធបញ្ហានេះ កម្ពុជាថ្មីបានធ្វើការទំនាក់ទំនងទៅលោក ម៉ូវ ម៉ានិត ដោយលោកបានបញ្ជាក់ថា ម្ដាយរបស់លោកមិនបានទទួលមរណភាពដូចអ្វីដែលជនខាងលើនេះលើកឡើងនោះទេ ហើយលោកក៏បានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរួចហើយដែរ ដើម្បីស្រាវជ្រាវយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់