ព័ត៌មានជាតិ
ពិព័រណ៌លក់សៀវភៅធំបំផុតលើលោក THE BIG BAD WOLF BOOK ត្រលប់មកជាថ្មីជាមួយនឹងការលក់‘មិនធ្លាប់មានពីមុនមក’ នៅផ្សារទំនើប អូឡាំព្យា ពីថ្ងៃទី២២ កុម្ភៈ ដល់៥ មីនា
រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន ‘មិនធ្លាប់មានពីមុនមក’ ! ត្រៀមខ្លួនរួចឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នកជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅដែលទន្ទឹងរង់ចាំជាយូរមកហើយ ‘មិនធ្លាប់មានពីមុនមក’ នឹងត្រលប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។
ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី 22 ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី 5 ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើនដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ អញ្ជើញចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។
បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ម៉ោង 12 អធ្រាត (15 ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល 12 ថ្ងៃជាប់ៗគ្នា ពិព័រណ៌លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។ ហើយអ្វីដែលពិសេសបំផុតនោះគឺ ពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ។
ដោយបានសម្ពោធជាលើកដំបូងនៅកម្ពុជាសម្រាប់ការបោះពុម្ពផ្សាយលើកទីមួយ នៅឆ្នាំ2020 ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេងនៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរសម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅដែលជាទីពេញចិត្ត ដោយសារតែពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានបច្ចុប្បន្នភាពអំពីពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក នៅកម្ពុជា ឆ្នាំ2023 សូមចូលទៅកាន់៖
Facebook: http://facebook.com/bbwbooks.kh
Instagram: http://instagram.com/bbwbooks.kh
Hashtag: #BigBadWolfBooks | #BBWCambodia2023
អំពីហាងសៀវភៅ BIG BAD WOLF BOOKS
ហាងសៀវភៅ Big Bad Wolf Books បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2009 ដែលជាគំនិតផ្ដួចផ្ដើមរបស់ស្ថាបនិក BookXcess លោក Andrew Yap និងអ្នកស្រី Jacqueline Ng។ តាមប្រសាសន៍របស់ស្ថាបនិកទាំងពីរ បេសកកម្មចម្បងរបស់ហាងសៀវភៅនេះ គឺដើម្បីបណ្ដុះទម្លាប់អានសៀវភៅ បង្កើនអក្ខរកម្មភាសាអង់គ្លេសនៅទូទាំងពិភពលោក និងកសាងជំនាន់អ្នកអានថ្មី តាមរយៈការធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យ និងមានផ្ដល់ជូនដល់មនុស្សគ្រប់គ្នា។
ដោយមានកេរ្តិ៍ឈ្មោះល្បីជាពិព័រណ៌លក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក ពិព័រណ៌លក់សៀវភៅនេះ គឺជាគំនិតផ្ដួចផ្ដើមតស៊ូមតិអានសៀវភៅសកល ដែលមានគោលបំណងលើកទឹកចិត្តដល់មនុស្សគ្រប់វ័យឱ្យស្វែងរកភាពសប្បាយរីករាយនៃការអានសៀវភៅ ជំរុញទឹកចិត្តពួកគេឱ្យសម្រេចតាមក្ដីស្រមៃ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការពង្រឹងសិទ្ធិអំណាចពួកគេជាមួយនឹងចំណេះដឹងដែលពួកគេទទួលបានពីការអានសៀវភៅនេះ។ យើងជឿថា កាលណាមនុស្សទទួលបានចំណេះដឹងបន្ថែម ពួកគេនឹងទទួលបាននូវការបំពាក់បំប៉នកាន់តែល្អប្រសើរ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងនៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងនេះ។
ចាប់តាំងពីការកកើតឡើងដំបូង ពិរពណ៌លក់សៀវភៅរបស់ហាងសៀវភៅ Big Bad Wolf Book មានការវិវត្តជាខ្លាំង ដោយបើកដំណើរការតាំងពិព័រណ៌លក់នៅទូទាំងពិភពលោក និងដំណើរការនៅក្នុងទីក្រុងចំនួន 37 នៅក្នុងប្រទេសចំនួន 15 រួមមាន ប្រទេសម៉ាឡេស៊ី កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហបុរី ថៃ តៃវ៉ាន់ អេមីរ៉ាតអារ៉ាប់រួម និងកាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក ដោយបានបោះជំហាននៅក្នុងប្រទេសតង់ហ្សានី និងកេនយ៉ា ដោយនៅតែមានគម្រោងបន្តធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកអានសៀវភៅនៅទូទាំងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់