Connect with us

ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​សRX​300​បុកជាមួយគោយន្ត​កន្ត្រៃ ​របួសធ្ងន់ស្រាល​ ចំនួន​៦​នាក់​

បានផុស

នៅ

​​មនុស្ស៦នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ឡិច​ស៊ី​ស RX.300 ​បុក​ជា​មួយគោយន្ត​កន្ត្រៃ កា​លពីវេលា​ម៉ោង​៧​ និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ស្ថិត​ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​ មុខ​ក្លោ​ងទ្វារវត្ត​ម្កាក់ ក្នុង​ភូមិ​ដូន​ឡី សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ខេត្ត បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ​​ ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​សRX​300 ពណ៌ ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U.0799 ​ធ្វើដំណើរ​ទិសដៅ​ខាងជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវ​ប្រសព្វ ​រថយន្ដបាន​បត់​ឆ្វេង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន និងជាន់​ហ្វ្រាំង​មិនទាន់​ក៏ជ្រុលទៅបុក​គោ​យន្តកន្ត្រៃ​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​គោយន្ត​កន្ត្រៃ៦​នាក់​រងរបួសធ្ងន់ ស្រាល ​ត្រូវបាន​​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ម្កាក់​ភ្លាមៗ​​។ ដោ​យឡែក​ម្ចាស់រថយន្ដ​ឡិចស៊ីសក្រោយពីបង្កហេតុគេចខ្លួនបាត់ពីកន្លែងកើតហេតុ។​​

ក្រោយពី​កើតហេតុ​​រថយន្ត ​និង​គោយន្ត​កន្ត្រៃ​ ត្រូវ​នគរបាល​យក​មករ​ក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​សិរីសោភ័ណ រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

អត្ថបទ​​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

រំពឹងការជួយពីសប្បុរសជន! វីរៈសិល្បករផ្នែកយីកេដ៏ល្បី ព្រឹទ្ធាចារ្យ ឃី មុំ កំពុងឈឺធ្ងន់ក្នុងវ័យជរា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

Sokha Hotels

ព័ត៌មានពេញនិយម