ព័ត៌មានជាតិ
តើរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាល មានភាពខុសគ្នាយ៉ាងណា?
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី បានកំណត់ថា សមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា គឺរួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ខណៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ គឺមិនមែនជាសមាជិកនៃរាជរដ្ឋាភិបាលទេ។ បន្ថែមពីនេះ ស្ថិតក្នុងជួរកិច្ចការរាជរដ្ឋាភិបាល សាធារណជនបានកត់សម្គាល់ឃើញថា ក៏មានមុខតំណែងចំនួនពីរទៀត គឺតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាប្រតិភូរាជរដ្ឋាភិបាល។

តើរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាល សំដៅលើអ្នកណា? ហើយតំណែងទាំងពីរនេះ មានការអនុវត្តតួនាទីយ៉ាងដូចម្ដេច?
ដូចគ្នានឹងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែរ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីត្រូវបានតែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យ ហើយត្រូវបំពេញភារកិច្ចតាមការប្រគល់ឲ្យពីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងអស់តំណែងនៅពេលដែលរាជរដ្ឋាភិបាលចប់អាណត្តិរបស់ខ្លួន។ គិតមកដល់ឆ្នាំ២០២៣ នេះ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិទី៦ គឺរាជរដ្ឋាភិបាលកម្ពុជា មានឥស្សរជនកំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួនលើសពី ៣០រូបហើយ។

ដោយឡែក តំណែងជាប្រតិភូរាជរដ្ឋាភិបាល គឺជាងារកិត្តិយសមួយនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដែលព្រះមហាក្សត្រផ្ដល់ឲ្យឥស្សរជនណាមួយ ក្រោយមានសំណើពីនាយករដ្ឋមន្ត្រី។ ងារកិត្តិយសជាប្រតិភូរាជរដ្ឋាភិបាលនេះ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ។ ជាក់ស្ដែង ឥស្សរជនដែលទទួលបានការតែងតាំងងារជាប្រតិភូរាជរដ្ឋាភិបាល មានជាអាទិ៍ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចំណែក លោក ពុំ សុថា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ខណៈលោក អ៊ុក សមវិទ្យា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (បសស)។ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណុះក្រោមក្រសួងស្ថាប័ននានាមួយចំនួនទៀត ក៏ទទួលបានងារជាប្រតិភូរាជរដ្ឋាភិបាលនេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ