Connect with us

ព័ត៌មានជាតិ

គម្រោងស្ដារផ្លូវជាតិ​លេខ៧ពីក្រចេះទៅស្ទឹងត្រែង​គ្រោងដាក់ដេញថ្លៃឆ្នាំនេះ

បានផុស

នៅ

គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីខេត្តក្រចេះទៅស្ទឹងត្រែងរំពឹងជ្រើសរើសបាននូវក្រុមហ៊ុនសាងសង់នៅឆ្នាំនេះ ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិនិត្យលើគម្រោងមួយនេះជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ១៥ ខែកុម្ភៈនេះថា នៅឆ្នាំនេះ ក្រសួងនឹងខិតខំជ្រើសរើសក្រុមហ៊ុនសាងសង់ផ្លូវពីរមាតទៅត្រពាំងគ្រៀល ដែលជាជំនួយរបស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងថា៖ «សិក្សាហើយ រៀបចំឯកសារ ដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុន មកសាងសង់បញ្ចប់ផ្លូវលេខ ៧ របស់យើង តែម្ដង»។

កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ជាមួយតំណាងភាគីក្រុមហ៊ុនចិន ដឹកនាំដោយលោក Li Xiangming តំណាងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេស និងមន្រ្តីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ គិតចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ដែលមានប្រវែងសរុប ៩៦.៦៣គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ ២៣០
សន្តិសុខសង្គម៥ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ ត្រៀមដកទណ្ឌកម្មចេញខ្លះពី រុស្ស៊ី

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រធានរដ្ឋសភា៖ បុរសទាន់សម័យត្រូវលើកកម្ពស់និងផ្ដល់ភាពអង់អាចដល់ស្ត្រី

ជីវិតកម្សាន្ដ១២ នាទីutes មុន

ទស្សនិកជនហាក់ភ្ញាក់ផ្អើល ពេល Miley បង្ហាញមុខមាត់ថ្មី ក្នុងកម្មវិធី Oscar ខុសពីរាល់ដង

ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម