Connect with us

ព័ត៌មានជាតិ

បណ្ឌិត ពេជ ចន្ទមុន្នី​៖ ការចុះអនុស្សរណៈរបស់ក្រុមហ៊ុន ហុង ម៉េងជូ ជាការចូលរួមជួយចំគោលដៅ

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក គឺជាការចូលរួមជួយចំគោលដៅ ដើម្បីឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌តាមរយៈការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ហើយនេះក៏ជាបុណ្យកុសល ដែលបានមកពីទឹកចិត្តអំពើល្អរបស់យើងទាំងអស់គ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត បានថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA  ព្រមទាំងបានចូលរួមចំណែកលើកស្ទួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក អនុស្សរណៈយោគយល់គ្នា ដែលក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០ ដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល៣ឆ្នាំ សរុប ៣០០ ០០០ ដុល្លារ ដើម្បីធ្វើការរួមគ្នាលើសកម្មភាពមនុស្សមនុស្សធម៌ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតថ្លៃនៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម