ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមុនឆ្នាំ២០២៥
សៀមរាប ៖ នៅសណ្ឋាគារ ខេមរាអង្គរ ខេត្តសៀមរាប នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពី ការ រៀបចំផែនការសកម្មភាព និង ពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ ខេត្ត ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និង លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីលោក អនុរដ្ឋលេខាធិកា អស់លោកលោកស្រីជាប្រធាននាយកដ្ឋាន អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពមានការពាក់ព័ន្ធ និង មន្ត្រីរដ្ឋបាលក្រុង ស្រុកទាំង១២ អង្គការដៃគូ ព្រមទាំងក្រុមប្រឹក្សាឃុំ បានចូលរួម ចំនួន ៦២នាក់ជាសិក្ខាកាម ។

ក្នុងកិច្ចស្វាគមន៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះក្នុងគោលបំណងដ៏សំខាន់ ក្នុងការរៀបចំនូវផែនការសកម្មភាព ដើម្បីសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្ត សៀមរាប និង ពង្រឹងឡើងវិញពីនីតិវិធី របស់អាជ្ញាធរក្រុង ស្រុក ក្នុងការជម្រុញការលើកកម្ពស់អនាម័យជនបទ។

នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព ។
បន្ទាប់ពីការចំណាប់អារម្មណ៍របស់លោក យី គឹមថាន នាយករង អង្គការភ្លែងអន្តរជាតិរួចមក មានប្រសាសន៍នោះដែរ លោក អ៊ឹង គឹមលាង បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទ និង អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការពន្លឿន ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឲ្យបានមុនឆ្នាំ២០២៥ ។

លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្ត ហើយសូម ស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូច ជាដៃគូអភិវឌ្ឍន៍នានា មេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឲ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឲ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% ហើយជាពិសេសគឺ ទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

លោកបានបន្តទៀតថា នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តែលោកមានការព្រួយបារម្ភចំពោះ ក្រុង ស្រុក ឃុំសង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និង ការបន្ទោរបង់ពាសវាលពាសកាល នៅជាបញ្ហា ប្រឈមនៅឡើយ៕
ដោយ ៖ គឿនវេត



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?