ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារដាក់កំហិតឱ្យមន្ត្រីដោះស្រាយបើកប្រាក់ឈ្នួលជូនកម្មករដែលថៅកែរត់ចោលឱ្យបានលឿនជាទីបំផុត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់កំហិតឱ្យមន្ត្រីអធិការកិច្ចការ
ងារ និងមន្ត្រីផ្សះផ្សាវិវាទការងារទាំងអស់ត្រូវដោះស្រាយបើកប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតដែលថៅកែរត់ចោលឱ្យបានលឿនជាទីបំផុត។

ថ្លែងបើកសិក្ខាសាលាស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” កាលពី
ថ្ងៃទី១៥កុម្ភៈ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលមានករណីថៅកែរោងចក្រសហគ្រាសរត់ចោលកម្មករនិយោជិតមិនបើកប្រាក់ឈ្មួលមន្ត្រីទាំងអស់ត្រូវខិតខំដោះស្រាយឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្តថា «បើមានករណីនេះត្រូវប្រញាប់ដោះស្រាយភ្លាមកុំទន់យូរ។ មានន័យថា ត្រូវបូកលុយកាក់
កម្មករដែលថៅកែរត់ចោលជំពាក់ទៅតាមច្បាប់ស្តីពីការងាររៀបចំបញ្ជីឱ្យបានច្បាស់លាស់ហើយរៀបចំបុរេថវិកាបើកជូនកម្មករសុំគិតដោះស្រាយជាមួយរោងចក្រតាមក្រោយដោយមិនត្រូវទុកឱ្យមានការផ្ទុះការតវ៉ាណាមួយកើតឡើងឡើយ»។លោករដ្ឋមន្ត្រីបានបន្តថា ក្នុងស្មារតីនេះមន្ត្រីអធិការកិច្ចការងារនិងមន្ត្រីផ្សះផ្សារវិវាទការងារត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាហើយត្រូវតាច់ទុកការងារនេះជាការងារអាទិភាពរបស់ខ្លួន។

លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតក៏ដូចជាផ្តល់នូវបរិយាកាសការងារនិងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិផលិតផលស្អាតស្អំដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ