ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារអាស៊ាន អនុម័តឯកសារសំខាន់ៗ៩ ដើម្បីលើកកម្ពស់សុខុមាលភាពពលករទេសន្តរប្រវេសន៍
ភ្នំពេញ ៖ រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស បានអនុម័តឯកសារសំខាន់ៗចំនួន៩ដើម្បីលើកកម្ពស់សុខុមាលភាពនិងផលប្រយោជន៍កម្មករនិយោជិតអាស៊ានពិសេសពលករទេសន្តរប្រវេសន៍អាស៊ាន។

ជាងនេះទៀត ដើម្បីឈានទៅសម្រេចបាននូវគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជីវភាព។

ការអនុម័តឯកសារសំខាន់ៗទាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន+៣ លើកទី១១ (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាជាប្រធានប្តូរវេនអាស៊ាន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ឯកសារសំខាន់ៗចំនួន៩ដែលរដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តនោះរួមមាន ១. កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០ ២១-២០២៥។ ២. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥។៣. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥។៤. ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥។៥.បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។

៦.ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥។
៧.គោលការណ៍ណែនាំអាស៊ានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា។ ៨.គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍និង៩.គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ាននៅក្នុង កិច្ចប្រជុំនេះ ដែរ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន