Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់សង្គមស៊ីវិលថា ឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់ក្រុមអង្គការសង្គមស៊ីវិលថា សូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលាម៉ោង ១ និង ៤៩នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមតេលេក្រាមថា «យប់នេះខ្ញុំបង្ហើយការងារខ្ញុំ នៅរំលងអាធ្រាតទៅហើយ តែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនស៊ីលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយា​យអាក្រក់ពីស្ត្រី ដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ»។

សូមជម្រាបថា ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ៤០ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានស្នើដល់ក្រសួងពាក់ព័ន្ធចំនួន ៤ចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រា​ស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន។ ក្នុងនោះ ក៏បានទាមទារឲ្យលោក ផែង វណ្ណៈ សុំទោសដល់ស្ត្រីជាអ្នកសារព័ត៌មានវិទ្យុវីអូឌីមួយរូប ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងតេលេក្រាមបន្តថា សម្ដេច មិនកាន់ជើងលោក ផែង វណ្ណៈទេ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីរបស់សម្ដេចក្រោយទទួលមរណភាព ត្រូវបានក្រុមប្រឆាំងនៅក្រៅប្រទេស ប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែលលោក ផែង វណ្ណៈនិយាយដល់ស្ត្រីជាអ្នកសារព័ត៌មានវិទ្យុវីអូឌី ទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែក ស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីង ដែលលា ចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង ៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះ បង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅដល់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះថា «សូមចាំទុក និងសូមឈប់និយាយពីស្តង់រដាពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម