Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ថា អង្គការសង្គមស៊ីវិល ប្រើស្តង់ដារពីរក្នុងករណីលោក ផែង វណ្ណៈ និងប្អូនថ្លៃស្រីសម្តេច

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែកុម្ភៈនេះ បានសម្តែងការមិនអស់ចិត្តចំពោះការអនុវត្តស្តង់ដារពីរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០អង្គការក្នុងករណីលោក ផែង វណ្ណៈ និងប្អូនថ្លៃស្រីសម្តេចដែលទទួលមរណភាព ហើយរងនូវការប្រមាថ និងចោទប្រកាន់ លាបពណ៌ជាច្រើន។ សម្តេចតេជោ​ បានសម្តែងការ​មិនអស់ចិត្តនេះនៅតាមបណ្តាញតេឡេក្រាមរបស់សម្តេចកាលពីវេលាម៉ោង១៖៤៩នាទី ថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានសរសេរបែបនេះថា៖«យប់នេះ ខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឲ្យថ្កោលទោស ដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ»។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្តទៀតថា៖ «(ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺដងប្រៀបជាមួយការដែលផែង វណ្ណះនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែម​ទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយជីដូន ម្តាយមីង ដែលលាចាកលោកទៅ  ដោយមិនបានលាសូម្បីមួយម៉ាត់»។

ជាមួយនឹងការលើកឡើងបែបនេះ សម្តេចតេជោ បានចោទសួរថា តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើង ដើម្បីតែការពារអ្នកប្រឆាំង?។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តាំទៅក្រុមអង្គការទាំងនោះថា សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម