ព័ត៌មានជាតិ
លោក គង់ វិបុល ៖ ពន្ធដារ ប្រមូលចំណូលបានជាង ៣០០លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៣
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា នៅក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពន្ធអាការគ្រប់ប្រភេទ ដែលពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨.៤២% នៃផែនការច្បាប់ថវិកាឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ប្រៀបធៀបចំណូលពន្ធប្រចាំខែ ធ្នូ ឆ្នាំ ២០២២ ឃើញថា កើនឡើងចំណូលជាង ១២លានដុល្លារ ស្មើនឹង ៤,២៩ភាគរយ។ លើសពីនេះទៀត ក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២០,៧៣ភាគរយ អាករលើតម្លៃបន្ថែម ៨,៥៧ភាគរយ និងពន្ធលើប្រាក់បៀវត្ស ១៨,០៧ ភាគរយ។

ដោយឡែក ចំណូលប្រមូលពន្ធបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែមករា ឆ្នាំ២០២៣ មានចំនួន ៣៦.៦២ ប៊ីលានរៀល (ប្រមាណ ៩.០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤.៦៨ ប៊ីលានរៀល (ប្រមាណ ៥៣.០១ លានដុល្លារ)។
បើតាមពន្ធដារ ការប្រមូលចំណូលពន្ធមានលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។
ជាមួយនឹងការប្រមូលចំណូលដ៏ល្អប្រសើរនេះ អគ្គនាយកពន្ធដារ បានដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តសំខាន់ៗ បន្ថែមទៀត មានដូចជា បន្តអនុវត្តវិធានការគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់លើស្ថានភាពសង្គមសេដ្ឋកិច្ច និងបន្តជួយទ្រទ្រង់ ស្តារអាជីវកម្ម ធុរកិច្ចឱ្យបន្តងើបឡើងវិញផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា