ព័ត៌មានជាតិ
ខេត្តកំពតមានសក្ដានុពលអ្វីខ្លះទាក់ទាញកំណើនទេសចរ?
ខេត្តកំពតជាខេត្តមួយប៉ូលទេសចរមួយលាតសន្ធឹងប្រវែង ៦៥ គីឡូម៉ែត្រជាប់មាត់សមុទ្រ មានតំបន់ទេសចរណ៍ ៣ ប្រភេទគឺតំបន់ទេសចរណ៍តាមភ្នំ តំបន់ទំនាបកណ្ដាល និងតំបន់ទេសចរណ៍តាមឆ្នេរ ដែលមានសក្ដានុពលទាក់ទាញទេសចរខ្លាំង។
តំបន់ភ្នំ

ដោយសារតែស្ថានភាព និងលក្ខណៈភូមិសាស្ត្រអំណោយផល នៅតាមតំបន់ភ្នំ ដែលមានទេសចរជាតិ និងអន្តរជាតិទៅលេងច្រើន ការដើរកម្សាន្ត បោះតង់ស្រូបខ្យល់អាកាសនៅលើភ្នំជាដើម ជាពិសេសនៅស្រុកជុំគិរី និងស្រុកឈូក និងតាមបណ្ដាភ្នំមួយចំនួន។
តំបន់ទំនាបកណ្ដាល

ក្នុងខេត្តកំពតមានដៃព្រែកធំៗចំនួន ១៣ ដែលហូរធ្លាក់ពីតំបន់ខ្ពស់សំដៅឆ្ពោះទៅឆ្នេរសមុទ្រ ឆ្នេរទាំងអស់នោះ គឺមានសក្ដានុពលប្រណិត ដែលបម្រើឱ្យវិស័យទេសចរជាតិ និងអន្តរជាតិនៅតាមដងព្រែកទាំងអស់នោះ គឺបម្រើទៅឱ្យការស្នាក់នៅរបស់ទេសចរណ៍ជាតិ និងអន្តរជាតិដែលស្រូបយកអាកាសធាតុ និងបរិស្ថានល្អទៅលើទឹកដី នៃខេត្តកំពតដោយសារនៅលើដងព្រែកមានខ្យល់បរិសុទ្ធបក់ធ្លាក់មកពីកំពូលភ្នំបូកគោ។ នៅលើដងព្រែក មានសណ្ឋាគារ ភោជនីយដ្ឋាន បឹងហ្គាឡូ អាហារដា្ឋនគ្រប់បែបយ៉ាង ដើម្បីទាក់ទាញបម្រើការទាក់ទាញទេសចរ។
តំបន់ឆ្នេរ

កន្លងមកខេត្តកំពតមិនមានឆ្នេរទេ ឥឡូវរដ្ឋបាលខេត្ត បានអភិវឌ្ឍឆ្នេរជាប់ព្រែកកំពតដោយបានដាក់ឱ្យដំណើរការ និងកំពុងមានការពេញនិយម នៅតាមឆ្នេរនោះគឺទេសចរអាចទទួលទានអាហារពេលល្ងាច មើលថ្ងៃលិច ដែលមានលក្ខណៈប្រណិត ដែលប៉ប្រះនឹងភ្នំបូកគោប្រកបដោយខ្យល់អាកាសល្អ។ ទិសដៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងបង្កើតឆ្នេរថ្មីៗទៀត ដើម្បីទាក់ទាញទេសចរ។
អំឡុងពេលបុណ្យអុំទូកនៅឆ្នាំ ២០២២ ខេត្តកំពតទទួលបានទេសចរជាតិ និងអន្តរជាតិ ៦០ ម៉ឺននាក់ ខណៈបុណ្យឆ្លងឆ្នាំសាកលទទួលបានទេសចរ ៤០ ម៉ឺននាក់ ដែលជាកំណើដ៍ខ្ពស់ ក្រោយពេលធូរស្រាលជំងឺកូវីដ១៩៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា