Connect with us

ព័ត៌មានជាតិ

ស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថ

បានផុស

នៅ

ក្រោយទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កងយោធពលខេមរភូមិន្ទបានចាប់បដិសន្ធិឡើង ហើយព្រមគ្នានោះក៏មានកងរាជអាវុធហត្ថដែរ។ កងរាជអាវុធហត្ថជាកម្លាំងជាតិមួយដែលបានបង្កើតជាផ្លូវការតាមព្រះរាជក្រឹត្យនៅឆ្នាំ១៩៥៧។ ប៉ុន្តែចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៣ ដោយសារតែសង្គ្រាមស៊ីវិលនៅកម្ពុជា កងរាជអាវុធហត្ថត្រូវបានរំលាយចោល។ ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ កងរាជអាវុធហត្ថក៏បានបង្កើតឡើងវិញតាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើកងរាជអាវុធហត្ថមានតួនាទី ភារកិច្ច និងសមត្ថកិច្ចលើកិច្ចការអ្វីខ្លះក្នុងបុព្វហេតុបម្រើប្រយោជន៍ជាតិ និងប្រជាជន?

កងរាជអាវុធហត្ថ គឺជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទមានស្វ័យភាពក្នុងកិច្ចការអនុវត្តច្បាប់ និងមានសកម្មភាពជានគរបាលយុត្តិធម៌ដែលមានសមត្ថកិច្ចអនុវត្តទៅលើប្រជាពលរដ្ឋ រួមទាំងមន្ត្រីយោធានៃជួរកងទ័ព។ កងរាជអាវុធហត្ថ ជាកម្លាំងប្រដាប់អាវុធមួយដែលស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។

បេសកកម្មចម្បងរបស់កងរាជអាវុធហត្ថ គឺបម្រើ ការពារ និងសង្គ្រោះ ដោយឈរលើតួនាទីជាមូលដ្ឋានសំខាន់ៗចំនួន៣ គឺ១) តួនាទីជានគរបាលរដ្ឋបាល ២) ជានគរបាលយុត្តិធម៌ និង៣) បំពេញបេសកកម្មពិសេសផ្នែកយោធា។ សកម្មភាពជានគរបាលរដ្ឋបាល គឺកងរាជអាវុធហត្ថមានភារកិច្ចទទួលខុសត្រូវការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ធានាឲ្យមានការគោរពច្បាប់ ឬបទបញ្ជាទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ។

រីឯសកម្មភាពជានគរបាលយុត្តិធម៌ កម្លាំងកងរាជអាវុធហត្ថមានភារកិច្ចចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ការត្រួតពិនិត្យបទឧក្រិដ្ឋកម្ម ការប្រមូលផ្តុំភស្តុតាងផ្សេងៗ និងការងារស្រាវជ្រាវជនប្រព្រឹត្តល្មើស ដើម្បីចាប់បញ្ជូនខ្លួនទៅកាន់តុលាការ។ ដោយឡែក បេសកកម្មផ្នែកយោធា គឺកងរាជអាវុធហត្ថទទួលបន្ទុកថែរក្សាការពារសុវត្ថិភាព និងបំពេញតួនាទីជាកងកិត្តិយសដល់ស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងកិច្ចការពារទីតាំងយោធានានា ជាដើម។

ក្រៅពីភារកិច្ចស្នូលទាំង៣ខាងលើ កងរាជអាវុធហត្ថ ក៏មានភារកិច្ចផ្សេងៗទៀតផងដែរក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជា តាមរយៈការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ចំពោះរចនាសម្ព័ន្ធចាត់តាំង នាពេលបច្ចុប្បន្ននេះ គឺមានបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ និងមានបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ខណៈនៅស្រុក-ក្រុង-ខណ្ឌ មានមូលដ្ឋាននៃកងរាជអាវុធហត្ថផងដែរ។

កាលពីពេលចាប់ផ្ដើមដំបូង ក្នុងឆ្នាំ១៩៩៣ កងរាជអាវុធហត្ថមានកម្លាំងចំនួនតែ ២៤៧នាក់ប៉ុណ្ណោះ ដឹកនាំដោយលោក កែវ សាមួន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ១៩៩៤ លោក គៀង សាវុធ ត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្មីជំនួសលោក កែវ សាមួន។ រហូតដល់ឆ្នាំ១៩៩៩ លោក សៅ សុខា ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ត្រូវបានតែងតាំងជាមេបញ្ជាការជំនួសលោក គៀង សាវុធ រហូតដល់បច្ចុប្បន្ន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម