ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំកំពុងរៀបចំតុបតែងភ្លើងបំភ្លឺទី សាធារណៈ ដើម្បីកែលម្អសោភ័ណភាពក្នុងពិធីបុណ្យទន្លេ
អាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំតុបតែងភ្លើងបំភ្លឺសាធារណៈនៅតាមទីកន្លែងសំខាន់ៗ និងតាមដងផ្លូវជាតិលេខ ៦ ក្នុងក្រុងស្ទឹងសែន ដើម្បីបង្កើនសោភ័ណភាពក្នុងពិធីបុណ្យទន្លេលើកទី៧។
កម្មវិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត(Our River for Now and Next)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណសួនស្ទឹងសែន។

ទន្ទឹមនេះផងដែរ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធបាន និងកំពុងរៀបចំការកែលម្អរ សួនច្បារ និងតុបតែងភ្លើងលម្អនៅទីសាធារណៈ។ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុង ក៏ត្រូវធ្វើការតុបតែភ្លើង តាមមុខផ្ទះ ឬនៅតាមដើមឈើឲ្យបានស្រស់ស្អាត ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត ក្រៅពីការទស្សនាកម្សាន្តក្នុងកម្ម វិធីផ្សេងៗផងដែរ។
កម្មវិធីបុណ្យទន្លេលើកទី៧ មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងអស់ ដែលនៅ តាមដងទន្លេ ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

ពិធីបុណ្យទន្លេឆ្នាំនេះនឹង ផ្តល់ជូនសកម្មភាពសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម៖ ១. ផ្សព្វផ្សាយផ្ទាល់នូវការសម្តែង ទស្សនីយភាព សិល្បៈ ការគាំតន្រ្តី ដោយមានការចូលរួមពី សំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រូចអបអរសាទរពិធីបុណ្យទន្លេ, ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា ភេសជ្ជៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនីជាតិ អន្តរជាតិ ផងដែរ។

ដើម្បីកម្មវិធីបុណ្យកាន់តែសប្បាយរីករាយ និងបានទស្សនាទិដ្ឋភាពស្អាតៗទាំងអស់ក្នុងកម្មវិធី, អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងសែន ជាពិសេសនៅតាម បណ្តោយផ្លូវជាតិ បង្កើនការតុបតែងភ្លើងតាមមុខកេហដ្ឋានរៀងៗខ្លួនឱ្យបានស្រស់ស្អាត ចំពោះប្រជាពលរដ្ឋ ដែលអាជីវកម្មត្រូវដាក់លក់ដោយមានរបៀបរៀបរយ តាមការណែនាំរបស់អាជ្ញាធរ ប្រកបដោយភាព ស្រស់ស្អាត និងទាក់ទងចំណាប់អារម្មណ៍ទាំងភ្លៀងទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីក្លាយជាគោលដៅទេសចរណ៍នាពេលអនាគត៕

អត្ថបទ៖ ឈាង មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ