Connect with us

ព័ត៌មានជាតិ

តើរុស្ស៊ី មានជំហរបែបណាចំពោះការផ្តល់ការបណ្តុះបណ្តាលជំនាញដោះមីនរបស់កម្ពុជាទៅអ៊ុយក្រែន?

បានផុស

នៅ

រដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ពីគោលជំហររបស់ខ្លួនរួចហើយទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាអំពីការផ្តល់ការបណ្តុះបណ្តាលជំនាញដោះមីនរបស់កម្ពុជាទៅដល់កងកម្លាំងអ៊ុយក្រែន។ នេះ គឺជាការគូសបញ្ជាក់របស់លោក Col Sergei Shumilin ជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពី គោលនយោបាយបរទេសរុស្ស៊ី និងស្ថានភាពបច្ចុប្បន្នជុំវិញអ៊ុយក្រែន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖« រុស្ស៊ី សូមស្វាគមន៍ និងគោរពចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការបណ្តុះបណ្តាលដល់អ្នកឯកទេសរុស្ស៊ីក្នុងការដោះមីន និងចែករំលែកពីបទពិសោធន៍របស់ខ្លួន។ ចំពោះ​បញ្ហា​នេះ យើង​​ត្រូវ​ការ​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ស្រប​តាម​នីតិវិធី​ដែល​បាន​យើងបង្កើត​ឡើង»។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដោយមានកិច្ចសហការជាមួយអង្គការចៃការរបស់ជប៉ុន បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន។ ក្រសួងការបរទេសកម្ពុជា ក៏ដូចជាលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្លាប់បានបញ្ជាក់ហើយថា ការសម្រេចចិត្តក្នុងការផ្ដល់វគ្គហ្វឹកហ្វឺនដល់អ្នកជំនាញដោះមីនអ៊ុយក្រែន គឺជាកើតចេញពីកិច្ចសហប្រតិបត្តិការល្អប្រកបដោយភាពជិតស្និទ្ធិរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងសកម្មភាពមនុស្សធម៌ តាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន។

លោក ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ បានបើកវគ្គបណ្ដុះបណ្ដាលនៃការប្រើប្រាស់សម្ភារៈបច្ចេកទេស​បោសសម្អាតមីនដល់អ្នកជំនាញដោះមីនមកពីអ៊ុយក្រែន ដោយជ្រើសរើសការប្រើប្រាស់ឧបករណ៍រាវមីនប្រភេទអាលីស ដែលជាឧបករណ៍ផលិតនៅជប៉ុនសម្រាប់ការបណ្ដុះបណ្ដាលដល់ភាគីអ៊ុយក្រែន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម