ព័ត៌មានជាតិ
ព្រីនស៍ គ្រោងជួបអ្នកសារព័ត៌មាន៣ខែម្តងបង្ហាញវឌ្ឍនភាពនៃគម្រោង និងរឹតចំណងមិត្តភាព
តំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបង្កើតកម្មវិធីជួបអ្នកសារព័ត៌មានសេដ្ឋកិច្ចក្នុងស្រុករៀងរាល់ ៣ខែម្តង ដើម្បីបង្ហាញវឌ្ឍនភាពនៃគម្រោងនានារបស់ព្រីនស៍ និងរឹតចំណងមិត្តភាព ជាដើម។

លោក ហ្គេប្រៀល តាន់ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នព័ត៌មានសេដ្ឋកិច្ចក្នុងស្រុក នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ថា អ្នកសារព័ត៌មានគឺបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងទៅដល់សាធារណជនទូទៅ។
លោកថា ក្រុមហ៊ុនព្រីនស៍ ទទួលបានកេរ្តិ៍ឈ្មោះ ក៏មានការចូលរួមចំណែកពីសំណាក់អ្នកសារព័ត៌មានផងដែរ។

បើតាមលោក ហ្គេប្រៀល តាន់ ក្រុមហ៊ុនព្រីនស៍ បានធ្វើកិច្ចការងារធំៗជាច្រើន ក្នុងនោះមានដូចជា ការផលិតនាឡិកាបង្កើតដោយស្នាដៃកូនខ្មែរសុទ្ធសាធជូនសម្តេចតេជោ ធ្វើជាអំណោយសម្រាប់ថ្នាក់ដឹកនាំប្រទេសនានា មកចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ, គម្រោងផលិតវីដេអូ ពីយុទ្ធនាការកម្ពុជាគ្មានមីនជាមួយ UNDP និងធ្វើការជាមួយសមាគមសភាអាមេរិក ដើម្បីនាំយកគ្រឿងចម្លាក់ វត្ថុបុរាណខ្មែរ មកកម្ពុជាវិញជាដើម។
លោក ហ្គេប្រៀល តាន់ បានបញ្ជាក់ថា កិច្ចការងារទាំងអស់នេះ គឺត្រូវការអ្នកសារព័ត៌មានរួមចំណែកក្នុងការជួយផ្សព្វផ្សាយ។
លើសពីនេះទៀត លោកថា ក្រុមហ៊ុនព្រីនស៍ គ្រោងអញ្ជើញអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ច គម្រោងនានារបស់ក្រុមហ៊ុននាពេលខាងមុខ ផងដែរ។

នៅក្នុងជំនួបនេះ ក្រុមអ្នកសារព័ត៌មាន បានជំរុញឱ្យក្រុមហ៊ុនព្រីនស៍ ពិចារណាវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា មានដូចជា វិស័យកសិកម្ម វិស័យអប់រំ (នៅតំបន់ដាច់ស្រយាល) អប់រំផ្នែកចរាចរណ៍ និងអភិវឌ្ឍវិស័យឌីជីថល ជាដើម។
តំណាងក្រុមហ៊ុនព្រីនស៍ បានលើកឡើងថា ក្រុមហ៊ុនបានធ្វើកិច្ចការមួយចំនួន ដែលក្រុមអ្នកព័ត៌មានបានលើកឡើងខាងលើនេះហើយ នឹងបន្តពិចារណាអភិវឌ្ឍលើការងារមួយចំនួនបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមព្រីនស៍ បច្ចុប្បន្នមានបុគ្គលិកជាង ៥ពាន់នាក់ ដែលក្នុងនោះ ជនជាតិខ្មែរប្រមាណជាង ៩០ភាគរយ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល