Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាមនៅសល់តំបន់គ្រាប់បែកចង្កោមជាង ៥០០ ទីតាំង មិនទាន់បោសសម្អាត

បានផុស

នៅ

បើទោះបីជាខេត្តកំពង់ចាមបានប្រកាសជាខេត្តអស់គ្រាប់មីនប្រឆាំងមនុស្សក្តី ក៏ខេត្តនេះនៅប្រឈមនឹងតំបន់គ្រាប់បែកចង្កោម និងតំបន់រងការទម្លាក់គ្រាប់បែកជាង ៥០០ ទីតាំងស្មើនឹងជាង ១០០ ហិចតាដែលនៅមិនទាន់បានបោសសម្អាតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា បើទោះបីជាខេត្តកំពង់ចាមបានប្រកាសអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សក៏ពិតមែន ប៉ុន្តែខេត្តកំពង់ចាមក៏នៅមានសេសសល់តំបន់គ្រាប់បែកចង្កោមមានចំនួន ២១៨ ទីតាំងស្មើនឹងជាង ៤៣ គីឡូម៉ែត្រក្រឡា និងតំបន់រងការទម្លាក់គ្រាប់បែកចំនួនជិត​៣០០ ទីតាំង មានផ្ទៃដីជាង ៦៤,៣០០ ហិចតាទៀតនៅមិនទាន់បានបោសសម្អាតនៅឡើយទេ។

លោកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាប្រុងប្រយត្ន័ជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបញ្ចៀសឱ្យបាននូវហានិភ័យនិងគ្រោះថ្នាក់ដែលអាចបង្កឱ្យរបួស ស្លាប់ និងខូចខាតទ្រព្យសម្បតិ្ត។

ក្រោមមូលបទ ”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” របស់ប្រមុខ​រដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តកំពង់ចាមចំនួន ១១ ចម្ការមីន មានផ្ទៃដីសរុបចំនួន១.០០៣.១៣៦ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះចំនួន ៧១ គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពង់ចាមទាំងស្រុង។

ខេត្តកំពង់ចាមមានចម្ការមីនសរុបចំនួន៣៩០ មានផ្ទៃដីសរុបចំនួន ៤៣.៩៣៥.២៨០ម៉ែត្រក្រឡា អង្គភាព CMAC បានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៤.០៧០គ្រាប់ ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សចំនួន៧១៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន១០.១២៨គ្រាប់ ព្រមទាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៣.១០១គ្រាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម