ព័ត៌មានជាតិ
លោក ឃួង ស្រេង ឱ្យមន្ត្រីបក្សប្រជាជនសាងអំពើល្អគ្រប់ពេល ដើម្បីទាញយកបេះដូងពលរដ្ឋ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានសូមឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាកសាងអំពើល្អឱ្យបានគ្រប់ពេលវេលា ដើម្បីទាក់ទាញយកបេះដូងប្រជាពលរដ្ឋឱ្យពួកគាត់មានទំនុកចិត្ត អាណិត និងស្រលាញ់រហូតឈានដល់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។

លោក ឃួង ស្រេង លើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិសែនជ័យចំនួន ៥៣២ នាក់ នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពួកគាត់៥ឆ្នាំពេញ និងសូមអោយរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់ឱ្យគោរព អាណិតស្រលាញ់ និងជឿទុកចិត្តមកលើមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់យើង។

ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិតនូវស្នាដៃរបស់គណបក្សយើងអោយគេបានដឹង ដើម្បីវាយបកចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន។
លោក ឃួង ស្រេង បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេសចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង បន្ថែមទៀតថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង្ស និងសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿងបន្ថែមទៀត។
បន្ថែមពីនេះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿនពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ