Connect with us

ព័ត៌មានជាតិ

មិត្តហ្វូន អបអរគម្រប់ខួប ១៤ ឆ្នាំ ៖ ចក្ខុវិស័យបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព

បានផុស

នៅ

ក្រុមហ៊ុន​វៀត​ធេ​ល ខេ​ម​បូ​ឌា (​មិត្ត​ហ្វូ​ន​) ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Viettel Group បាន​បើក​សម្ពោធ​ម៉ាក​យីហោ មិត្ត​ហ្វូ​ន ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០០៩។ ក្នុង​រយៈពេល ១៤ ឆ្នាំ នៃ​ការ​អភិវឌ្ឍ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន កំពុង​រីកចម្រើន​កាន់តែ​ខ្លាំង និង​បាន​កសាង​ជំហរ កិត្យានុភាព និង​ម៉ាក​យីហោ​របស់​ខ្លួន​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​មាន​លទ្ធភាព​នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង និង​បំពេញ​តម្រូវការ​ទីផ្សារ​អតិថិជន​កាន់​តែ​ច្រើន​ឡើង ក្រុមហ៊ុន បាន​បង្កើត​យុទ្ធសាស្ត្រ​ផ្ទាល់​របស់​ខ្លួន​បន្តិច​ម្តងៗ ដែល​ក្នុង​នោះ​ផ្តោត​លើ​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ផលិតផល និង​ការ​អនុវត្ត​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មីៗ។

ក្នុង​រយៈពេល ១៤ ឆ្នាំ នៃ​ប្រតិបត្តិការ​អាជីវកម្ម មិត្ត​ហ្វូ​ន​បច្ចុប្បន្ន​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ចំណែក​ទីផ្សារ​ជិត ៥០% ដែល​មាន​អតិថិជន​ប្រើប្រាស់​ជាង ៩ លាន​នាក់។ ទោះបីជា​ឧស្សាហកម្ម​ទូរគមនាគមន៍​ពិភពលោក​មានការ​កើន​ឡើង​ក៏ដោយ មិត្ត​ហ្វូ​ន​នៅតែ​បន្ត​រក្សា​សន្ទុះ​កំណើន​របស់​ខ្លួន​ទាក់ទង​នឹង​ប្រាក់ចំណូល ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​មានតម្លៃ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​អាមេរិក។ មិត្ត​ហ្វូ​ន បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​អ្នក​បង់ពន្ធ​ធំ​ជាង​គេ​ទាំង ៥ សម្រាប់​រដ្ឋាភិបាល និង​សង្គម​កម្ពុជា។

រយៈពេល ១៤ ឆ្នាំ​កន្លង​មក​នេះ ក្រៅពី​សកម្មភាព​អាជីវកម្ម មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​សង្គម​នៅ​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឱកាស​ការងារ​ជាង ៣០,០០០ កន្លែង ដែល​មាន​ប្រាក់ចំណូល​ជា​មធ្យម​ខ្ពស់​ជាង​មធ្យមភាគ​ជាតិ។ ពិសេស​មិត្ត​ហ្វូ​ន​តែង​តែ​ចូលរួម​សកម្មភាព​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ផង​ដែរ។

រហូតមកដល់​ពេលនេះ មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សហគមន៍ ចែករំលែក និង​ចូល​រួម​សកម្មភាព​អម​ដំណើរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្រសួង និង​ប្រជាជន​កម្ពុជា សរុប​ជា​ទឹកប្រាក់​ចំនួន ១១៧ លាន​ដុល្លារ​អាមេរិក ដោយ​ខិតខំ​កសាង​រួមចំណែក​បង្កើត​ឱកាស​ការងារ និង​ជួយ​សម្រួល​ផល​លំបាក​ដល់​ប្រជាជន​កម្ពុជា។ ក្នុង​នោះ​មាន​សកម្មភាព​មនុស្សធម៌​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ និង​វាយតម្លៃ​ខ្ពស់​ពី​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដូចជា ៖ បរិច្ចាគ​ដល់​កាកបាទក្រហម ឧបត្ថម្ភ​ជន​ក្រីក្រ ឧបត្ថម្ភ​ការ​ប្រកួត​បាល់ទាត់​ថ្នាក់​ជាតិ ផ្ដល់​សេវា​អ៊ីនធឺណិត​ប្រើប្រាស់​ឥតគិតថ្លៃ​សម្រាប់​សាលារៀន​ជាដើម​…។

ជាមួយ​នឹង​លទ្ធផល​លេចធ្លោ​ក្នុង​សកម្មភាព​អាជីវកម្ម និង​ការ​រួមចំណែក​ដល់​សង្គម ក្នុង​ឆ្នាំ ២០២២ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន ៥ សម្រាប់​ផលិតផល​របស់​ខ្លួន​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ឥត​ឈប់ឈរ​កន្លងមក។

កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ឥត​ឈប់ឈរ​របស់​មិត្ត​ហ្វូ​ន គឺជា​ចក្ខុវិស័យ នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដោយ​បន្ត​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ជា​ម៉ាក​យីហោ​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម