ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ កំពុងប្រឈមភាពកខ្វក់ ដោយសារបែចិញ្ចឹមត្រីរាប់សិបកន្លែង
នាយខណ្ឌរដ្ឋបាលជលផល លោក ជួង សុភា ធ្លាប់បាននិយាយថា បែចិញ្ចឹមត្រីដែលមានជាង ៣០ កន្លែង នៅក្នុងស្ទឹងសង្កែ ត្រូវប្រមូលផល និងរុះរើចេញឲ្យអស់មុនថ្ងៃចូលឆ្នាំខ្មែរ ខាងមុខ បន្ទាប់ពីរដ្ឋបាលខេត្តមានផែនការថ្មី នេះមិនខុសអីពីការវាយកម្ទេចឆ្នាំងបាយខ្លួនឯងយ៉ាងដូច្នេះដែរ។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាទៅមន្ទីរជំនាញ ធ្វើការបិទទ្វារទឹកកង្ហត និងបើកទ្វារទឹកសាលាតាអន ដើម្បីធ្វើយ៉ាងណាឲ្យកម្ពស់ទឹកនៅបាតស្ទឹង ងាយស្រួលឲ្យក្រុមការងារធ្វើការសម្អាតបរិស្ថានតាមមាត់ស្ទឹង និងជួសជុលច្រាំងស្ទឹងដែលមានការខូចខាតនាពេលកន្លងមកផងដែរ។

ស្របពេលដែលទឹកស្ទឹងត្រូវបានទម្លាក់ឲ្យនៅបាតស្ទឹង និងស្របពេលបែត្រីជាង ៣០ កន្លែង មិនទាន់រុះរើ បានធ្វើឲ្យទឹកស្ទឹងមានសភាពយ៉ាប់យ៉ឺនមែនទែន ដោយសារតែអាចម៍ត្រី និងចំណីត្រីដែលគេដាក់នៅតាមបែ វាបានធ្វើឲ្យទឹកកាន់តែល្អក់ ថែមទាំងមានក្លិនមិនល្អផងដែរ។

បច្ចុប្បន្នបើគេសង្កេតមើលនៅតាមបណ្ដោយដងស្ទឹង ចាប់ពីចំណុចភូមិចិន រហូតដល់ភូមិកំពង់ពិល គែ បែទាំងអស់នេះ ស្ថិតនៅខាងលើទឹក នៃស្ថានីយបូមទឹករបស់អង្គភាពរដ្ឋាករទឹក ដើម្បីទាញយកទឹកមកផលិតទឹកស្អាតទាំងអស់ ដែលបញ្ហានេះហើយ ទើបធ្វើឲ្យមានការព្រួយបារម្ភពីមជ្ឈដ្ឋានជាច្រើនក្នុងក្រុងបាត់ដំបង។

លោក ជួង សុភា ធ្លាប់បាននិយាយថា ទីតាំងបែទាំងអស់ គ្មានច្បាប់អនុញ្ញាតនោះទេ គ្រាន់តែមានការជូនដំណឹងតែប៉ុណ្ណោះ បើដូច្នេះមែន គួរណាស់តែមានវិធានការដើម្បីបញ្ចៀសនូវភាពកខ្វក់ដល់ទឹកស្ទឹងសង្កែ ដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត