Connect with us

ព័ត៌មានជាតិ

សំណុំរឿង​មន្ត្រី​ជលផល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ពេលនេះ​ធ្លាក់​ដល់ដៃ​តុលាការ​ហើយ

បានផុស

នៅ

​តាម​ការ​បញ្ជាក់​របស់​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ​ បាន​ឲ្យ​ដឹងថា សំណុំរឿង​មន្ត្រីជលផល​ប្រើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​នៅ​ចំណុច​កោះ​អញ្ចាញ ស្រុក​សំរោង​នោះ ពេលនេះ​បាន​ធ្លាក់​មកដល់​ដៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ​ហើយ ដោយ​តុលាការ​កំពុង​បន្ត​នីតិវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សំណុំរឿង​មួយ​នេះ គ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ និង​បក្ខពួក​ចំនួន​៩​នាក់​ផ្សេងទៀត ថា​បាន​ប្រើ​ហិង្សា​ដោយ​វាយដំ​ជនរងគ្រោះ នៅ​ពេល​ក្រុម​មន្ត្រី​ជលផល​ទាំងនេះ​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​នេសាទ កាលពី​យប់​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​កោះ​អញ្ចាញ ក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្ត​តាកែវ​។

មន្ត្រី​ជលផល​

​តាម​ការ​រៀប​រាប់​រប​ស់បង​ថ្លៃ​ជនរងគ្រោះ​ថា នៅ​យប់​កើតហេតុ​នោះ ជនរងគ្រោះ​ឈ្មោះ ភឹម វី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​(​គ​) ស្រុក​អង្គរបុរី ខេត្តតាកែវ និង​អ្នកភូមិ​ចំនួន​២​នាក់​ទៀត បានចេញ​ទូក​ទៅ​ឆក់​ត្រី​នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ហើយ​នៅពេលនោះ ក៏មាន​ទូក​របស់​មន្ត្រីជលផល មាន​មនុស្ស​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ បាន​មក​ដល់​ពេលនោះ អ្នកភូមិ​២​នាក់​ដែល​ទៅជា​មួយ​ក៏បាន​លោត​ចូល​ទឹក ហើយក៏​រត់​រួច ដោយ​នៅសល់តែ​ជនរងគ្រោះ​ត្រូវបាន​មន្ត្រីជលផល និង​បក្ខពួក​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ទើប​គេ​ក៏​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បាន​ទូរស័ព្ទ​ឲ្យ​ក្រុមគ្រួសារ​ទៅ​មើល​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ហើយដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​បន្ត​មកកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​។​ រហូតមកដល់​ពេលនេះ ជនរងគ្រោះ​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ ហើយ​ក្រុមគ្រូពេទ្យ​ក៏​អស់​លទ្ធភាព​ព្យាបាល​ដែរ ដោយ​ឲ្យ​ក្រុមគ្រួសារ​យក​ជនរងគ្រោះ​មក​ផ្ទះ​វិញ ព្រោះតែ​ជនរងគ្រោះ​មាន​ឈាមកក​នៅ​ក្នុង​ខួរក្បាល​។ តែ​យ៉ាងណាក៏ដោយ ចំពោះ​ករណី​នេះ លោក គឹម សារិទ្ធ បានធ្វើ​ការបដិសេធ ដោយ​ថា ករណី​នេះ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទូក​បុក​គ្នា​នោះ​ទេ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​ជនរងគ្រោះ​ត្រូវពឹង​អ្វី​? បើ​នគរបាល​មិនអាច​បើក​ការស៊ើបអង្កេត​បាន​ ករណី​មន្ត្រី​ជលផល វាយ​ពលរដ្ឋ​របួសធ្ងន់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម