Connect with us

ព័ត៌មានជាតិ

ទូក​ ង ​វែង​ជាង​គេ​លើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ត្រូវ​បាន​រំកិល​ដាក់​តាំង​តម្កល់​ក្នុង​រោង​ថ្មី​ហើយ​​​

បានផុស

នៅ

បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែ ថ្ងៃនេះរោងតម្កល់ទូក ត្រូវបានសាងសង់បាន៨៥% និងបានរំកិលទូកង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ដាក់តាំងបង្ហាញ​ជា​ផ្លូវ​ការ​ក្នុង​រោងថ្មីដ៏ស្រស់ស្អាតនេះហើយ ក្រោមអធិបតីភាពលោក​ ជា សុមេធី អភិបាល នៃ​គណៈអភិបាល​ខេត្តព្រៃវែង។​​នេះ​បើ​តាម​​ទំព័រ​ហ្វេសបុក​​លោក ស សុខា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងតម្កល់ទូកង វែងជាងគេលើពិភពលោកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។​ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រហែល​ជា​មិនទាន់ភ្លេចទេ ទូក ង ខ្មែរដ៏អស្ចារ្យ និងជាប់កំណត់ត្រាជាទូក ង វែងជាងគេ​លើ​ពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។

ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែង​ជាង​គេ​លើ​ពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់​សាច់​ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។

លោក ស សុខា​ ​បាន​​ថ្លែង​ថា​​ក្នុងនាម​ជាអ្នក​ស្ថាបនិកដឹកនាំកសាងទូក ង “កម្ពោជិកបុត្តាខេមរាតរី” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ក៏ដូចជាបង​ប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ដែលបានរួមគ្នាកសាង និងថែរក្សាទូក ង ស្នាដៃ​កូន​ខ្មែរ​ដ៏​ល្អប្រណីត និងល្បីល្បាញលើឆាកអន្តរជាតិមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ៣ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ១២ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ស​កម្មជន​ប្រឆាំងថៃថា «ច្បាប់​​កាស៊ីណូ​​ថៃ»​ ​​នឹង​នាំ​ឲ្យ​មានរដ្ឋប្រ​ហារ​​

Sokha Hotels

ព័ត៌មានពេញនិយម