ព័ត៌មានជាតិ
ផ្ទុះការតវ៉ានៅមុខបុរី VIP នៅឃុំអូរចំណា ខេត្តព្រះសីហនុខេត្តព្រះសីហនុប្រជាពលរដ្ឋដែលជាអតិថិជន
មនុស្សប្រមាណ ៦០ នាក់ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំគ្នាជួបជុំនៅមុខទីតាំងបុរីវីអាយភី(VIP)បណ្តោយផ្លូវជាតិលេខ៤ ដើម្បីតវ៉ាទាមទាររកដំណោះស្រាយជាមួយពួកគាត់តាមលក្ខ័ណ្ឌកិច្ចសន្យាលក់ ទិញដែលបានព្រមព្រៀងគ្នាកន្លងមក។ ទីតាំងបុរី VIP នេះស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងប្រជាពលរដ្ឋបាននិយាយថាអស់រយៈពេលដែជាច្រើនឆ្នាំមកហើយដែលខាងបុរីមិនបានបំពេញតាមលក្ខខណ្ឌកិច្ចសន្យាទិញលក់ ពេលពួកគាត់តវ៉ាសួរនាំតំណាងក្រុមហ៊ុនបានសន្យាថា និងដោះស្រាយឲ្យពួកគាត់ តែការសន្យាជាច្រើនលើកច្រើនសារកន្លងមក ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ។

រហូតដល់ពេលរសៀនេះអ្នកចូលរួមតវ៉ាបានកើនដល់ ១៣០នាក់ ទៅតវ៉ាដល់មុខសាលាខេត្តតែម្ដង។

ពួកគាត់ស្នើសុំជាច្រើនចំណុចខាងក្រោម៖
១.សុំប្លង់បំបែកក្បាលដី។
២.សូមដោះស្រាយលើគម្រោងC ដែលបានធ្វើរបងបិទ។
៣.សូមឲម្ចាស់បុរី រកដៃគូរសហការដើម្បីអភិវឌ្ឍបន្ត។
៤.ដូរពីគម្រោងC មកជាគម្រោងAនិងBវិញ។
៥.ចង់ជួបម្ចាស់បំណុល ដើម្បីដោះស្រាយ និងចូលរួមដោយអាជ្ញាធរ។
៦.ស្នើរអោយម្ចាស់បុរី អនុវត្តន៍កាតព្វកិច្ចគម្រោងសាងសង់របស់ខ្លួន។
*បច្ចុប្បន្ន តំណាងអាជ្ញាធរស្រុកព្រៃនប់ ដឹកនាំដោយលោក ព្រំ ប៊ុន្នី អភិបាលស្រុកព្រៃនប់ បានពន្យល់ណែនាំ និងទទួលយកសំណើររបស់ប្រជាពលរដ្ឋដើម្បីរាយការណ៍បន្តជូនថ្នាក់លើដើម្បីសម្រេច៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង