Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់ និង អង្គភាព​ទ័ព​ពិសេសប្រកាស​កិច្ចប្រតិបត្តិការបោស​សំអាត​យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង​ស្រង់នាវាលិចក្នុងទន្លេ

បានផុស

នៅ

នាថ្ងៃ​សុក្រ ១២​រោច ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ការដ្ឋាន​ប្រតិបត្តិការ ស្រុក​លើកដែក បានរៀបចំ​ពិធី​ជួប​សំណេះសំណាល និង​ប្រកាស​បើក​កិច្ចប្រតិបត្តិការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​និង​ស្រង់​នាវា​លិច​ក្នុង​ទន្លេ (​ការដ្ឋាន​ទី​១ កោះ​ពាម​រាំង​) ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នេះ​ដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​កម្លាំង​ប្រតិបត្តិការ​របស់​អង្គភាព​ស៊ីម៉ាក់ និង​កម្លាំង​របស់​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស និង​បាន​ផ្តាំផ្ញើ​ត្រូវគោរព​ម៉ឺងម៉ាត់​នូវ​បទបញ្ជា មាន​វិន័យ សាមគ្គី​ភាពល្អ និង​ខិតខំ យក​ចិ​ត្ដ​ទុកដាក់​បំពេញការងារ​នេះ​ប្រកបដោយ​ឆន្ទៈ​មោះមុត តាម​ជំនាញ​អោយបាន​ត្រឹមត្រូវ និង​សម្រេច​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ។

សូម​ជម្រាប​ថា ចំពោះ​កិច្ចប្រតិបត្តិការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​និង​ស្រង់​នាវា​លិច​ក្នុង​ទន្លេ​នេះ ក្រុមការងារ​អន្តរក្រសួង ដែលមាន​អង្គភាព​ស៊ីម៉ាក់ និង​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ជា​អ្នក​អនុវត្ត មាន​ផែនការ​បោសសម្អាត​ផ្ទៃដី​ដែល​បាន​កំណត់​នូវ​ទំហំ​ប្រមាណ​ជាង​៣០០​ហិកតា ហើយ​ក្នុង​ទំហំ​ប្រមាណ​ជាង ៣០០​ហិកតា​នេះ យើង​បាន​បែងចែក​ជា​បី​(៣)​ផ្នែក​គឺ ផ្នែក​ទី​១ ជា​តំបន់​ដីគោក ផ្នែក​ទី​២ ជា​តំបន់​ដែលមាន​ហានិភ័យ​ទៀប ផ្នែក​ទី​៣ ជា​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ដែល​និង​ប្រើ​រយៈពេល​១៨​ខែ ក្នុង​កិច្ចប្រតិបត្តិការ​នេះ​។

សូមបញ្ជាក់​ថា កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ នៅ​ការដ្ឋាន​កោះ​ពាម​រាំង​កន្លង​មក​នេះ ក្រុមការងារ​អន្ដរក្រសួង​មាន​អង្គភាព​ស៊ីម៉ាក់ និង​មានការ​ចូលរួម កម្លាំង​របស់​អង្គភាព​ទ័ព​ពិសេស បាន​ចាប់​ផ្តើម​កិច្ចប្រតិបត្តិការ​ចាប់​តាំង​ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ដោយ​មានតែ​ម៉ាស៊ីន​បូម​ខ្សាច់​អ៊ូ​តូច យើង​បាន​រកឃើញ​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​មីន សរុប មាន​ទំងន់ ៣៨,៥៦៧ គីឡូក្រាម ក្នុងនោះ​រួមមាន​៖​មីន ចំនួន ៣៦​គ្រាប់ គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន ២,៦៧១​គ្រាប់ និង​កាំភ្លើង​ធុន​ស្រាល ចំនួន ០២​ដើម បំណែក​ដែក​ទម្ងន់ ៦,៦១៣​គីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម