ព័ត៌មានជាតិ
OPPO Reno8 T Series ជំនាន់ថ្មី បង្ហាញខ្លួនជាផ្លូវការ ជាមួយការស្វាគមន៍ទូតសុច្ឆន្ទៈថ្មីទាំង ២ រូប
នៅរសៀលថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2023 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាផ្លូវការយ៉ាងអធិកអធម នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដោយឃើញមានវត្តមានទូតសុច្ឆន្ទៈ កញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណា ពិធីករស្រស់សង្ហា ជា វណ្ណរិទ្ធ និងពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c-full-1024x576.jpg)
ស្របពេលកម្មវិធីសម្ពោធនេះ ទូតសុច្ឆន្ទៈទាំង 3 រូប និងពិធីករពិធីការិនី បាននាំគ្នាញុំាងបរិយាកាសកម្មវិធីយ៉ាងសប្បាយៗជាមួយនឹងការដើរម៉ូដ ច្រៀងចម្រៀងពីរោះៗ ព្រមទាំងការចាប់រង្វាន់ដល់អ្នកទស្សនាតាមរយៈការ Live លើផេគ OPPO ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c28-full-1024x576.jpg)
ឥឡូវងាកចូលដល់វត្តមានសមាជិកថ្មីរបស់គឺ OPPO Reno8 T Series ទាំងពីរម៉ូដែល Reno8 T 5G $399 | Reno8 T $349 បើកឲ្យកក់ទុក (Pre-Order) ចាប់ពីថ្ងៃទី19 រហូតដល់ថ្ងៃទី24 កុម្ភៈ 2023 ជាមួយកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន៖
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c5-full-1024x576.jpg)
ទិញ OPPO Reno8 T 5G តម្លៃ $399 ថែមកាដូតម្លៃស្មើ $200 រួមមាន៖
- បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79
- ជញ្ជីងវៃឆ្លាត តម្លៃ $39
- កាដូពិសេស តម្លៃ $28
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 មានភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ
ទិញ OPPO Reno8 T 4G តម្លៃ $349 ថែមកាដូតម្លៃស្មើ $121 រួមមាន៖
- ជញ្ជីងវៃឆ្លាត តម្លៃ $39
- កាដូពិសេស តម្លៃ $28
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 មានភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ
ពិបាកសម្រេចចិត្តយកម៉ូដែលមួយណាមែន? ហើយចង់ដឹងទេ តើស្មាតហ្វូនទាំងពីរម៉ូដែលនេះមានចំណុចពិសេសរៀងៗខ្លួនអ្វីខ្លះ?
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c6-full-1024x576.jpg)
OPPO Reno8 T 5G រចនាឡើងជាមួយអេក្រង់កោងបែប 3D លំដាប់កំពូល 120Hz ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែត និងរលូនជាងអេក្រង់ធម្មតា។ Reno8 T 5G ក៏បានបំពាក់មកកាមេរ៉ា Portrait 108MP អាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ Reno8 T 5G បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនកំពូល 67W SuperVOOC™ អាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សាកថ្មដ៏មានសុវត្ថិភាព និងកាន់តែអស្ចារ្យ ដោយសាកត្រឹមតែសាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c8-full-1024x576.jpg)
OPPO Reno8 T បំពាក់កាមេរ៉ាធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ។ Reno8 T មានសមត្ថភាពខ្លាំងជាមួយ RAM 8GB+8GB ធ្វើឲ្យល្បឿនដំណើរការទូរស័ព្ទកាន់តែរលូនជាងមុន លឿនគ្មានទាក់ លេងហ្គេមក៏ស្រួល បើកកម្មវិធីក៏លឿន ចំណែកឯ ROM 256GB ធំអស់ស្ទះទោះប្រើយូរឆ្នាំ ឬផ្ទុករូបភាព វីដេអូច្រើនយ៉ាងណាក៏គ្មានបញ្ហា។ Reno8 T បំពាក់ថាមពល 5000mAh + 33W SuperVOOC បំពេញការកម្សាន្តគ្មានដែនកំណត់ពេញមួយថ្ងៃ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនរហ័ស។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c1-full-1024x576.jpg)
សម្រាប់អតិថិជនដែលមានបំណងប្តូរទូរស័ព្ទឡើងស៊េរី អាចពិចារណា OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស្មាតហ្វូនស៊េរីថ្មីនេះ លោកអ្នកអាចអញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO ដែលនៅជិតបំផុត ឬអាចចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c2-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c3-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c4-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c7-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c9-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c10-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c11-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c12-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c13-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c14-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c15-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c16-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c17-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c18-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c19-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c20-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c21-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c22-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c23-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c24-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c25-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c26-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c27-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c29-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c30-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c31-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c32-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c33-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c34-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c35-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c36-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c37-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c38-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c39-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c40-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c41-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c42-full-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/T-02-18-23-c43-full-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?