Connect with us

ព័ត៌មានជាតិ

អគារទីស្នាក់ការគណបក្សប្រជាជនក្រុងបាវិត បើកការដ្ឋានសាងសង់ថ្ងៃនេះ

បានផុស

នៅ

(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានក្រុងបាវិត និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក លី ធុជ ដោយមានការចូល​រួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានា ផងដែរ។

ទីស្នាក់ការគណបក្សក្រុងបាវិត នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមាន​កន្លែងធ្វើការសមរម្យ។ សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សផ្សេងៗជាច្រើនទៀត សម្រាប់ក្រុងបាវិត ក៏ដូចខេត្តស្វាយរៀង ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៥ នាទីutes មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ៣០ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

Sokha Hotels

ព័ត៌មានពេញនិយម