Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករលក់ចំណីអាហារប៉ះពាលសុខភាពសិស្សនៅតាមសាលា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងអ្នកផលិតផលិតផលណា
ដែលចែកចាយលក់ទំនិញអាហារប៉ះពាលសុខភាពក្មេងៗតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រៀមចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ពីសំណាក់មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មនៅពេលនេះ បានធ្វើឡើងក្រោយពីក្រសួងអប់រំយុវជន និងកីឡាប្រកាសក្រើនរំលឹកជាថ្មី ស្តីពីការពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនរដ្ឋ និងឯកជននានាដើម្បីបង្ការកុំឲ្យមានផលប៉ះពាល់ដល់សុខភាពសិស្សនៅតាមសាលារៀន។

ថ្លែងក្រោយចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល កម្មសិទ្ធបញ្ញាត្រៀមប្រឡងជ្រើសរើសភ្នាក់ងារតំណាង​ស្របច្បាប់ នៃម្ចាស់ម៉ាកជំនាន់ទី៦​ នៅកម្ពុជាកាលពីចុងសប្តាហ៍នេះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមាន​អគ្គនាយកដ្ឋាន​កិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង​ ហៅកាត់ថា ក.ប.ប បាននិងកំពុងធ្វើចុះស្រាវជ្រាវ និងត្រួតពិនិត្យមុខទំនិញអាហារចែកចាយតាមទីផ្សារយកមកធ្វើតេស្តរកសារធាតុផ្សំប៉ះពាល់​សុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព​សុវត្ថិភាពអ្នកប្រើប្រាស់។

លោកបានបន្តថា មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មក៏នឹងពង្រីកការចុះត្រួតពិនិត្យមុខទំនិញអាហារនៅតាមសាលារៀនបន្ថែមទៀតហើយនៅពេលរកឃើញមុខទំនិញចំណីអាហារណាមានសារធាតុហាមឃាត់
ដែលបង្កផលប៉ះពាល់សុខភាពដល់ក្មេងៗ ជាពិសេសសិស្សានុសិស្សនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រោយពីសង្កេតឃើញ មានការលក់ដូរចំណីអាហារមិនមានសុវត្តិភាព និងសុខុមាលភាព ដល់សិស្សានុ​សិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំស្ដីពីការ​ពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនឡើងវិញដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំជាដើម។

ចំណីអាហារដែលក្រសួងហាមឃាត់លក់ដូរនៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនលាមានចំនួន៦ ប្រភេទរួមមាន៖ ១ ចំណី​អាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ ២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមកាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ៥- ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ៦-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម