ព័ត៌មានជាតិ
ក្រសួងអប់រំតម្រូវឲ្យគ្រឹះស្ថានសិក្សាសាធារណៈដាក់សិស្សមិនលើសពី៣០នាក់ឡើយ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានតម្រូវឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ដែលបើកដំណើរការឡើងវិញ នៅក្នុងដំណាក់កាលទី៣ខាងមុខត្រូវដាក់សិស្សក្នុង១ថ្នាក់មិនឲ្យលើសពី៣០នាក់ឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈក្នុងដំណាក់កាលទី៣នេះក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានបឋមសិក្សាត្រូវអនុវត្តការបង្រៀននិងរៀនលើមុខវិជ្ជាសិក្សាគោលពីរគឺភាសាខ្មែរនិងគណិតវិទ្យាហើយសម្រាប់មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់។

ជាងនេះទៀត ត្រូវរៀនចំនួន៥ម៉ោងក្នុងមួយថ្ងៃ និងអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ដោយបែងចែកសិស្សជាពីរក្រុមក្នុងមួយថ្នាក់ដែលក្នុងមួយក្រុមមិនលើសពី ៣០នាក់ និងអនុវត្តតាមការសិក្សាតាមបែបចម្រុះដូចក្នុងដំណាក់កាលទីពីរ។
ក្នុងករណីថ្នាក់រៀនដែលមានសិស្សក្រោម៣០នាក់ ត្រូវអនុវត្តការបង្រៀននិងរៀនពេញលេញមុខវិជ្ជាសិក្សាគោលគឺភាសាខ្មែរនិងគណិតវិទ្យា។
សម្រាប់គ្រឹះស្ថានមធ្យមសិក្សាថ្នាក់ទី៩ និងទី១២ត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។ ចំណែកថ្នាក់ទី៧ ទី៨ ទី ៩ថ្ងៃទី១១ត្រូវអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ដែលក្នុងមួយបន្ទប់មានសិស្សមិនលើសពី៣០នាក់នឹងអនុវត្តការសិក្សាតាមបែបចម្រុះដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច៦មុខវិជ្ជាស្របតាមស្ថានភាពជាក់ស្ដែងនៃចំនួនបន្ទប់រៀន។
ក្រសួងបានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សានិងកន្លែងផ្ដល់សេវាអប់រំកុមារតូចៗវិញត្រូវបើកដំណើរការបង្រៀននិងរៀនពេញលេញគ្រប់កម្រិត៥ថ្ងៃក្នុងមួយសប្តាហ៍ដោយកំណត់ចំនួនកុមារមិនលើសពី២៥នាក់ក្នុងមួយថ្នាក់។
គួរបញ្ជាក់ថា ការបើកដំណើរការសាលាឡើងវិញដំណាក់កាលទី៣នឹងចាប់ផ្តើមពីថ្ងៃទី២ខែវិច្ឆិការហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០នេះ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ